Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ផ្តល់នូវអនុសាសន៍ ៤ ចំណុច សំខាន់ៗ ដើម្បីរួមចំណែកជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងប្រជាជន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែង​នូវ​ការ​ផ្តល់នូវ​អនុសាសន៍​ ៤ ​ចំណុច​ សំខាន់ៗ​ ដើម្បី​រួមចំណែក​ជួយ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ​និង​ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី ដើម្បី​កសាង​ព្រះវិហារ ស្ថិតក្នុង​វត្ត​ជ័យ​មុនី ដែលមាន​ទំហំ​ទទឹង ១២ ​ម៉ែត្រ និង​បណ្តោយ ២៤ ​ម៉ែត្រ និង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១.០០០ ​គ្រួសារ ស្ថិតក្នុង​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្ដ​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ​៦ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត ជូន​ដល់​អង្គពិធី​ទាំងមូល​ ដោយ​សេចក្ដី​នឹករលឹក និង​ការ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ចំពោះ​សមិទ្ធផល​នានា ​ក្នុងស្រុក​រំដួល ក៏​ដូច​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងមូល​ មានការ​រីកចម្រើន​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការ​កែលម្អ​ជួសជុល​សំណង់ អគារ ផ្លូវថ្នល់ ផ្លូវ​ខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយ​ទឹក មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​រោងចក្រ​ឧស្សាហកម្ម ដែល​បាន​បង្កើត​ការងារ​ជូន​ដល់​កម្មករ កម្មការិនី​ រាប់ម៉ឺន​នាក់ ជូន​ដល់​កូនចៅ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​បណ្តា​សមិទ្ធផល​ទាំងអស់នេះ បានធ្វើឱ្យ​ខេត្តស្វាយរៀង​ប្រែ​មុខមាត់​ថ្មី​យ៉ាង​ស្រស់បំព្រង និង​មាន​សកម្មភាព​សង្គម​សេដ្ឋកិច្ច ប្រទាក់ក្រឡា​គ្នា​យ៉ាងសកម្ម និង​រស់​រវើក​គួរ​ជាទី​មោទនភាព​ក្រៃលែង ក្នុងនោះ ​វិស័យ​ព្រះពុទ្ធសាសនា​ ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បាន​បន្តទៀត​ថា តាមរយៈ បុណ្យផ្កា​នេះ ក៏បាន​បង្ហាញ​អំពី​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដោយ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​ក្នុងការ​ចាប់មគ្គផល ក្នុង​ការកសាង​សមិទ្ធផល​នានា​នៅ​វត្ត​ម៉ឺន​ជ័យ និង​បាន​ចូលរួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ផងដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់​អង្គ​ពិធី ដូចតទៅ ៖ ១.​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការ​អភិវឌ្ឍ និង​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន​ឲ្យ​បាន​គង់វង្ស​សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ ​ទៀត។ ២.​រួមគ្នា​ជា​ធ្លុង​មួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កង​កម្លាំង​ជួរមុខ​កម្ពុជា​ក្នុងការ​ការពារ​ខឿន​ការពារ​ជាតិ។ ៣.​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ៤.​ចូលរួម​ពង្រឹង និង​ថែរក្សា​ឲ្យ​បាន​នូវ​ភូមិ-ឃុំ​មាន​សុវត្ថិភាព។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ក៏​មាន​ពិធីសូត្រមន្ត និមន្ត​ព្រះសង្ឃ​ចម្រើនព្រះបរិត្ត និង​សម្តែង​ធម្មទេសនា នៅ​វត្ត​ម​ណិ​រតន​រាម (​ហៅ​វត្ត​ទួល​ទំពូង​) ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៣ វិនាទី មុន

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន

សេដ្ឋកិច្ច៧ នាទីutes មុន

ស្ពានឆ្លងទន្លេមេគង្គក្រចេះ គ្រោងបើកឱ្យឆ្លងកាត់បណ្ដោះអាសន្ន នៅខែកញ្ញា

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តារាម៉ូដែលចិនម្នាក់ទៀត បាត់ខ្លួនក្នុងតំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា-ជប៉ុនដាក់ឱ្យដំណើការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

Sokha Hotels

ព័ត៌មានពេញនិយម