ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឈូសឆាយពង្រីកផ្លូវមួយខ្សែក្នុងសង្កាត់ត្រពាំងក្រសាំង
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រឈូសឆាយពង្រីកផ្លូវមួយខ្សែ និងកាត់សំយាបផ្ទះដែលសង់រំលោភលើចំណីផ្លូវសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

កាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកបរិស្ថាន សណ្ដាប់ធ្នាប់ និងអនាម័យ បានប្រាប់ឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យលោកចុះពិនិត្យជាក់ស្ដែង ដើម្បីបើកផ្លូវមួយខ្សែឱ្យធំទូលាយងាយស្រួលក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ ទើបលោកធ្វើលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ និងជាម្ចាស់កម្មសិទ្ធិណាដែលសាងសង់រំលោភមកលើចំណីផ្លូវសាធារណៈឱ្យរុះរើចេញជាបន្ទាន់។

លោកបន្តថា ក្រោយជូនដំណឹងរួច លោកបានដឹកនាំមន្ត្រីជំនាញ និងដាក់គ្រឿងចក្រឈូសឆាយពង្រីកផ្លូវមួយខ្សែ ដោយចាប់ពីកែងមហាវិថីឈ្នះ ឈ្នះ រហូតទៅដល់សាលាសង្កាត់ត្រពាំងក្រសាំង ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរ ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមសហការ ដើម្បីបើកផ្លូវមួយខ្សែខាងលើឱ្យធំទូលាយងាយស្រួលក្នុងការចរាចរណ៍៕
អត្ថបទ ៖ សុខា











-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


