សុខភាព
អត្ថប្រយោជន៍ ១០យ៉ាងនៃល្ពៅ សម្រាប់អ្នកសម្រកទម្ងន់ ជំងឺទឹកនោមផ្អែមនិងមហារីក
និន្នាការអាហារស្អាតបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ហើយអ្នកទំនងជាធ្លាប់ឃើញគ្រឿងផ្សំដ៏មានតម្លៃនេះជាញឹកញាប់ក្នុងល្ពៅ ហេតុអ្វីបានជាអាហារស្អាតភាគច្រើនត្រូវតែមានល្ពៅ? តើល្ពៅផ្តល់អត្ថប្រយោជន៍ដល់រាងកាយរបស់យើងយ៉ាងដូចម្តេច?

អត្ថប្រយោជន៍១០ យ៉ាងរបស់ល្ពៅ
១ ល្ពៅគឺជាបន្លែមួយប្រភេទដែលមានពណ៌លឿង-ទឹកក្រូច ដែលជួយចិញ្ចឹម និងថែរក្សាភ្នែក។
២ មានសារធាតុប្រឆាំងអុកស៊ីតកម្ម នោះកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៣ ចិញ្ចឹមស្បែកអោយតឹងណែន មានសំណើម ពន្យាភាពជ្រីវជ្រួញ។
៤ ពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់រាងកាយ។
៥ ការថយចុះកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម។
៦ ខ្លាញ់ទាប ជាតិស្ករទាប ជាតិសរសៃអាហារខ្ពស់ ថាមពលទាប ដូច្នេះហើយវាជាអាហារដែលស័ក្តិសមសម្រាប់អ្នកដែលស្រកទម្ងន់។
៧ ការពារជំងឺបេះដូង និងសរសៃឈាម។
៨ ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការធម្មតា។ ពីមាតិកាជាតិសរសៃចំណីអាហារខ្ពស់។
៩ ជួយស្តារសាច់ដុំឡើងវិញបន្ទាប់ពីហាត់ប្រាណ។
១០ ការពារការកើតឡើងនៃគ្រួសក្នុងថង់ទឹកប្រមាត់។
វិធីដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការបរិភោគល្ពៅ
ល្ពៅមិនត្រឹមតែល្អសម្រាប់សាច់ពណ៌លឿងមាសប៉ុណ្ណោះទេ។ គ្រាប់ល្ពៅក៏ល្អសម្រាប់បំបាត់ភាពតានតឹង ខណៈដែលប្រេងល្ពៅក៏ជួយបំប៉នសរសៃប្រសាទ ឬសូម្បីតែការទទួលទានផ្លែល្ពៅក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតធម្មតាផងដែរ។ ដូច្នេះហើយ សូមព្យាយាមញ៉ាំល្ពៅពីផ្នែកផ្សេងៗដើម្បីជាប្រយោជន៍ជារួម។
លើសពីនេះ អ្នកដែលចង់ញ៉ាំល្ពៅដើម្បីសម្រកទម្ងន់ ការថយចុះកម្រិតជាតិស្ករក្នុងឈាម កុំភ្លេចញ៉ាំល្ពៅសុទ្ធសុទ្ធតែល្អសម្រាប់សុខភាព។ ដោយសារតែវាជាបង្អែមដែលមានជាតិស្ករខ្ពស់ វាត្រូវបានគេណែនាំឲ្យស្ងោរ ឬចំហុយ ញ៉ាំវា លាយជាមួយផ្លែឈើ និងបន្លែផ្សេងៗ ឬធ្វើស៊ុបល្ពៅជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៨យ៉ាង ញ៉ាំអាហារត្រឹមត្រូវ ល្អសម្រាប់សុខភាពនិងស្រកទម្ងន់ពិតៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


