ព័ត៌មានអន្ដរជាតិ
សមាជិកសភាថៃ បោះឆ្នោតដកសេចក្តីស្នើច្បាប់ «កាស៊ីណូ-កម្សាន្ត» តាមសំណើគណៈរដ្ឋមន្ត្រី
សមាជិកសភាថៃភាគច្រើនបានបោះឆ្នោតយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលដែលស្នើដកសេចក្តីព្រៀងច្បាប់កាស៊ីណូ-ការកម្សន្ត ដ៏ចម្រូងចម្រាសដែលណែនាំដោយគណបក្សភឿថៃដឹកនាំដោយនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលសេចក្តីស្នើច្បាប់នោះនាំឲ្យទេសចរចិនធ្លាក់ចុះ។

ក្នុងចំណោមសមាជិកសភា ៣១៨រូបដែលបានចូលរួមប្រជុំ មានសមាជិកសភា ២៥៣ បានបោះឆ្នោតគាំទ្រឲ្យដកចេញ ខណៈសមាជិកសភា៦៥ បានបោះឆ្នោតជំទាស់ការដកចេញនេះ។ ការបោះឆ្នោតសភានាពេលនេះ កើតឡើងតែ១ថ្ងៃ ក្រោយគណៈរដ្ឋមន្ត្រីថៃ បានដាក់សំណើដកសេចក្តីស្នើច្បាប់នេះចេះវិញ ដោយសារតែការការប្រែប្រួលលើទិដ្ឋភាពនយោបាយនៅប្រទេសថៃ។
គណៈរដ្ឋមន្ត្រីថៃ បានស្នើឱ្យដកសេចក្តីស្នើច្បាប់ដ៏ស្មុគ្រស្មាញ និងចម្រូងចម្រាស ធ្វើឲ្យគណបក្សប្រឆាំងចោទជាសំណួរចំពោះចេតនារបស់រដ្ឋាភិបាលដែលស្ទើរតែងដួលរលំទៅហើយនោះ។
នយោបាយថៃបានប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលជិត១ខែចុងក្រោយនេះ បន្ទាប់ពីបែកធ្លាយសារសន្ទនារវាងនយាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលនាំទៅដល់ការបែកបាក់ក្នុងរដ្ឋាភិបាលចម្រុះរបស់ថៃតាមរយៈការដកខ្លួនរបស់គណបក្សភូមិចៃថៃ និង ការដាក់សម្ពាធពីគ្រប់ទិសឲ្យនាយករដ្ឋមន្ត្រីផែថងថាន ចុះចេញពីអំណាច។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៩ ខែកក្កដា នៅវិមានរដ្ឋសភា ក្នុងសម័យប្រជុំសភា លោក Natthapong Ruangpanyawut ប្រធានគណបក្សប្រជាជន (People Party) ក្នុងតួនាទីជាប្រធានគណបក្សប្រឆាំង បានបញ្ជាក់ថា លោកចង់ដឹងពីមូលហេតុពិតនៃសំណើរបស់គណៈរដ្ឋមន្ត្រី ក្នុងការដកសេចក្តីស្នើច្បាប់នេះ ចេញពីការពិចារណារបស់សភា។

លោកទទួលស្គាល់ថា រដ្ឋាភិបាលបច្ចុប្បន្នទទួលបានសំឡេងភាគច្រើន ដូច្នេះមិនថាគណបក្សប្រឆាំងបោះឆ្នោតបែបណាក៏ដោយ ក៏គណៈរដ្ឋមន្ត្រីនៅតែអាចដកសេចក្តីព្រាងច្បាប់នេះបានដែរ។ យ៉ាងណាក៏ដោយ ដើម្បីបញ្ជាក់ថា ការដកនេះ គឺដោយសារតែរដ្ឋាភិបាលយល់ថា ច្បាប់នេះមានបញ្ហា ហើយកំពុងដកវាចេញ ដើម្បីសិក្សាឱ្យបានហ្មត់ចត់ ដូចការបារម្ភពីសង្គមស៊ីវិល និងវិស័យផ្សេងៗ ហើយមិនមែនដោយសាររដ្ឋាភិបាលខ្លាចសំឡេងមិនគ្រប់គ្រាន់ និងត្រូវបោះឆ្នោតទម្លាក់នោះទេ។
លោក Julapun Amornvivat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ តំណាងឱ្យគណៈរដ្ឋមន្ត្រី បានបំភ្លឺថា សេចក្តីស្នើច្បាប់នេះ ស្នើឡើងដោយក្រសួងហិរញ្ញវត្ថុ បន្ទាប់ពីត្រូវបានគណៈរដ្ឋមន្ត្រីចាត់តាំងឱ្យព្រាងរួច។ ដូច្នេះហើយទើបក្រសួងហិរញ្ញវត្ថុដាក់លិខិតទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំដកសេចក្តីស្នើច្បាប់នេះចេញ។
តាមការដកស្រង់ពីសារព័ត៌មានថៃ មូលហេតុនៃសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីក្នុងការដកសេចក្តីស្នើច្បាប់នេះ ចេញគឺ ដោយសារការប្រែប្រួលនយោបាយ៕
ទន្ទឹមគ្នានោះ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul ដែលទើបដកខ្លួនពីរដ្ឋាភិបាលចម្រុះមិនដល់១ខែផង បានស្តីបន្ទោសផែនការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលថៃក្នុងការធ្វើឱ្យបនល្បែងកាស៊ីណូនិងកម្សន្តស្របច្បាប់ចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិន។ លោក Anutin អះអាងថា គោលនយោបាយនេះបានធ្វើឲ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ខឹងសម្បារដែលបានចេញការព្រមានខ្លាំងៗដល់នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។
.
នៅក្នុងការបង្ហោះហ្វេសប៊ុកនៅព្រឹកថ្ងៃពុធ លោក Anutin បានបង្ហាញព័ត៌មានលម្អិតនៃជំនួបរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីចិន។ លោកបាននិយាយថា លោកប្រធានាធិបតី ស៊ី បានព្រមានរដ្ឋាភិបាលថៃចំនួនបីដង ដើម្បីលុបចោលគោលនយោបាយដែលធ្វើឲ្យស្របច្បាប់នៃកាស៊ីណូ ឬប្រឈមមុខនឹងផលប៉ះពាល់ពីប្រទេសចិន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


