ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញសមាជិកគ្មានលទ្ធភាពបង់ភាគទានជូនដំណឹងមក ប.ស.ស. ជៀសវាងកាត់ចេញពីសមាជិក
មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានជំរុញឱ្យសមាជិករបស់ខ្លួនដែលគ្មានលទ្ធភាពបង់ភាគទានសូមជូនដំណឹងមកកាន់ ប.ស.ស. ដើម្បីជៀសវាងការកាត់ចេញពីសមាជិក ប.ស.ស. ដែលធ្វើឱ្យបាត់បង់អត្ថប្រយោជន៍ផ្សេងៗក្នុងកិច្ចគាំពារសង្គម។

លោក បណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាស៍នៅថ្ងៃទី៩កក្កដានេះថា ក្នុងករណីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អត់មានលទ្ធភាពបង់ភាគទានគាត់ត្រូវជូនដំណឹងមក ប.ស.ស. ជាមុនសិនបើគាត់អត់ជូនដំណឹងទេហើយមិនមានហេតុផលណាមួយច្បាស់លាស់ទេយើងនឹងកាត់គាត់ចេញពីសមាជិកភាពតែម្តង។

ប៉ុន្តែបើគាត់ជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬ តាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member APP) អំពីការខកខាននេះមក ប.ស.ស. ក្នុងហេតុផលត្រឹមត្រូវហើយកំណត់រយៈច្បាស់លាស់ទើបយើង អនុញ្ញាតឱ្យគាត់បន្តជាសមាជិកបាន។ ក្នុងករណីមិនបានជូនដំណឹងមក ប.ស.ស. នោះត្រូវបានចាត់ទុកថា សាមីខ្លួនស្ម័គ្រចិត្តបោះបង់សិទ្ធិចូលរួមក្នុងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត។

លោកបណ្ឌិតបានបន្តទៀតថា « ករណីហ្នឹងហើយបានជាយើងចេញជាប៉ុស្តិ៍ស្ទ័រជូនដំណឹងដល់ពួកគាត់ដោយសារមានអ្នកខ្លះគាត់អត់ដឹងរឿងហ្នឹងទេអត់បង់ភាគទានទេដល់ពេលគាត់ឈឺគាត់ចាប់ផ្តើមបង់ភាគទានមកលើស៦ខែអីចឹងកាលណាលើស៦ខែចូលក្នុងប្លេកលីសដែលមានន័យថាគាត់បោះបង់សិទ្ធិក្នុងការចូលជាសមាជិកប.ស.ស.» ។

លោកបណ្ឌិត បានពន្យល់ទៀតថា ប៉ុន្តែក្នុងកំឡុងពេលព្យួរឬផ្អាកការបង់វិភាគទានគាត់អាចប្រើប្រាស់ ប.ស.ស. បាន២ខែក្រោយ បន្ទាប់ពីនេះគាត់មិនអាចប្រើប្រាស់បានទេរហូតទាល់តែគាត់បង់ភាគទានឡើងវិញ។
លោកបណ្ឌិតបានបន្ថែមថា « ជាធម្មតាសមាជិក ប.ស.ស. ត្រូវបង់ភាគទានទើបអាចដំណើរការក្នុងការប្រើប្រាស់សេវាបានហើយប្រសិនបើមិនមានភាគទានទេគាត់ឈប់បង់ក្នុងខែហ្នឹងគាត់អាចមានសុពលភាពបាន២ខែជាបន្តទៀតហើយក្នុងករណីអស់សុពលភាព២ខែហ្នឹងហើយគឺចប់គ្មានសិទ្ធិប្រើប្រាស់សេវាជាបន្តទៀត។

អីចឹងហើយបានជាគេឱ្យគាត់ជូនដំណឹងមក ប.ស.ស. ក្នុងករណីគាត់អត់លទ្ធភាពបង់ភាគទានរយៈពេលប៉ុន្មានសុំព្យួរប៉ន្មានខែអីប៉ុន្មានខែអីចឹងទៅហើយប្រសិនបើមិនព្យួរទេនៅពេលគាត់មកបង់ថ្មីហ្នឹងគេមិនឱ្យចុះឈ្មោះជាបន្តទៀតទេជាប់ប្លេកលីសហើយក្នុងកំឡុងពេលហ្នឹងគាត់ក៏អត់មានសិទ្ធិប្រើសេវាទៀតដែរ»។
លោកបណ្ឌិតបានបញ្ជាក់ថា គិតត្រឹមខែមិថុនាឆ្នាំ២០២៥នេះ ប.ស.ស. មានសមាជិកកើនឡើងដល់៣លាន២សែននាក់ស្រី ១,៨លាននាក់ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់។

លោកបណ្ឌិតបានបន្ថែមទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.សជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវាប.ស.សនិងបានយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗនៃការប្រើប្រាស់ ប.ស.ស. ព្រោះថាមានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះនិងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ទាំងរដ្ឋនិងឯកជនចំនួន១៥៩៩កន្លែងនៅទូទាំងប្រទេសដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


