ព័ត៌មានជាតិ
ក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីដកសញ្ជាតិដែលអាចនឹងរួចរាល់ឆាប់ៗនេះ
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានឱ្យដឹងថាពេលនេះក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ហើយនឹងអាចរួចរាល់ក្នុងពេលឆាប់ៗនេះ។ ការធ្វើវិសោធនកម្មច្បាប់សញ្ជាតិនេះគឺបន្ទាប់ពីសភាជាតិបានអនុម័តវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីពលរដ្ឋណាដែលចូលដៃជើងជាមួយបរទេសដើម្បីបំផ្លាញកម្ពុជា។

ឆ្លើយទៅនឹងសំណួររបស់កម្ពុជាថ្មីតាមសារអេឡិចត្រូវនិកតេឡេក្រាមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សេង ឌីណា ថាខ្លឹមសារនៃវិសោធនកម្មច្បាប់សញ្ជាតិមិនទាន់ត្រូវបានបញ្ជាក់នោះទេដោយរងចាំការធ្វើវិសោធនកម្មរួចរាល់ជាមុនសិន។
លោកសរសេរថា៖ «ចំពោះខ្លឹមសារនៃការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ទាល់តែយើងបានរៀបចំរួចរាល់ ទើបអាចប្រាកដច្បាស់ថា តើមានចំណុចអ្វីខ្លះ ដែលត្រូវកែប្រែ។ ដរាបណាមិនទាន់រួចរាល់ស្ថាពរទេ អ្វីៗអាចមានការប្រែប្រួល ដែលនេះជារឿងធម្មតា នៅក្នុងការធ្វើច្បាប់ថ្មីក៏ដោយ ឬការធ្វើវិសោធនកម្មច្បាប់ចាស់ក៏ដោយ»។
ការរៀបចំធ្វើវិសោធនកម្មច្បាប់សញ្ជាតិនេះគឺបន្ទាប់ពីរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដា បានអនុម័តទាំងស្រុងដល់ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរ។
វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ចែងថា៖ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»។

វិសោធនកម្មនេះត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងច្បាប់នេះមានគោលដៅតែទៅលើអ្នកដែលក្បត់ជាតិចូលដៃជើងជាមួយបរទេសប៉ុណ្ណោះ។
សម្ដេចថា៖ «អ្នកដែលឃុបឃិតជាមួយបរទេសទាំងឡាយទើបជាគោលដៅ»។
ច្បាប់សញ្ជាតិថ្មីរបស់កម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨ ដោយបាននិរាករណ៍ច្បាប់សញ្ជាតិចាស់ដែលបានធ្វើកាលពីឆ្នាំ១៩៩៦។ ឧបនាយករដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ បានបញ្ជាក់ថារហូតមកដល់ពេលនេះច្បាប់សញ្ជាតិបានបើកច្រកសម្រាប់ការចូលសញ្ជាតិដោយគ្មានការដកសញ្ជាតិបាននោះទេ ដែលជាចំណុចខ្វះខាតមួយត្រូវ។ លោកបញ្ជាក់ថាការធ្វើច្បាប់មួយដែលអនុញ្ញាតឱ្យជាតិអាចដកចេញនូវពលរដ្ឋដែលក្បត់ជាតិចេញពីជាតិរបស់ខ្លួនគឺជារឿងសមស្របបំផុតដែលមិនមែនមានតែនៅកម្ពុជានោះទេ។
បច្ចុប្បន្នមានប្រទេសប្រមាណ១៥០នៅលើពិភពលោកមានច្បាប់ដើម្បីដកសញ្ជាតិនេះ ខណៈកម្ពុជាគឺជាប្រទេសក្រោយគេនៅអាស៊ានដែលបានរៀបចំច្បាប់នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


