ព័ត៌មានជាតិ
យោធាថៃបន្តបាញ់ផ្លោងលើកម្ពុជា ទោះថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងមានជំនួបចរចានៅម៉ាឡេស៊ី ថ្ងៃនេះក៏ដោយ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា យោធាថៃនៅតែបន្តបាញ់ផ្លោងអាវុធធុនធ្ងន់ស្រោចដូចទឹកភ្លៀងមកលើកម្ពុជា បើទោះបីជានាយករដ្ឋមន្ត្រីស្ដីទីខ្លួនបានឯកភាពជួបប្រជុំចរចាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះ នៅប្រទេសម៉ាឡេស៊ីក៏ដោយ។

កិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលនិងមានការចូលរួមពីតំណាងរបស់ប្រទេសចិនផងនោះនឹងធ្វើឡើងក្នុងគោលបំណងដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។

បើទោះបីជាមានការកំណត់កិច្ចប្រជុំពិសេសកម្រិតថ្នាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួរ ក្នុងគោលដៅសម្រេចឱ្យមានបទឈប់បាញ់នៅថ្ងៃនេះក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អះអាងថា នៅវេលាម៉ោង៣:១០នាទី រំលងអាធ្រាត ភាគីថៃនៅតែបន្តបើកការវាយប្រហារមុនលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតដល់ម៉ោង៥:០៧នាទី។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ «គិតចាប់ពីម៉ោង២:០០នាទី យប់ថ្ងៃទី២៧ ខែកក្កដា ដល់ម៉ោង ១៣:០០នាទី ថៃបានចាប់ផ្ដើមវាយជញ្ជ្រំនៅតំបន់៥មករា ចម្ការចេក និងប្រាសាទព្រះវិហារ។ ម៉ោង ១៥:០៧នាទី យន្តហោះថៃបានបាញ់ផ្សែងពុលនៅអានសេះ។ នៅវេលាម៉ោង ១៦:១២នាទី សភាពការណ៍នៅជប់គគី ថ្មដូន ភាគីថៃបានបាញ់ផ្លោងរង្វើលៗចូលតាមបណ្ដាទីតាំងរបស់កម្ពុជា។ ចំណែកឯប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ថៃបានបាញ់ផ្លោងចូលដូចភ្លៀងរលឹម»។

លោកស្រី បានបន្ថែមថា នៅវេលាម៉ោង១៣:១០នាទី រហូតដល់ម៉ោង១៦:០០នាទី ថៃបានប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ព្រមទាំងតាមទីតាំងមួយចំនួនទៀតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នៅវេលាម៉ោង ១៦:៤៨នាទី ភាគីថៃបានចាប់ផ្ដើមវាយនៅតំបន់មុំបី។
តាមការអះអាងរបស់លោកស្រី ម៉ាលី សុជាតា ចាប់ពីវេលាម៉ោង១៧:០៦នាទី ភាគីថៃបានប្រើយន្តហោះ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងថែមទាំងផ្សែងពុលនៅតំបន់ភ្នំខ្មោច រហូតចូលមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


