ព័ត៌មានជាតិ
បណ្ឌិត ជេត ជាលី៖ សូមយុវជនទាំងអស់គោរពស្រលាញ់វីរកងទ័ពយើង លើកដៃសំពះ ប្រើសម្តីទន់ភ្លន់ចំពោះកងទ័ព
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត ជេត ជាលី បានផ្តាំទៅយុវជនកម្ពុជាទាំងអស់ឱ្យគោរព ស្រឡាញ់វីរកងទ័ពកម្ពុជា ដែលបានលះបង់ជីវិត ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ លោកថា យុវជនសូមលើកដៃសំពះ ប្រើសម្តីទន់ភ្លន់ នៅពេលជួបកងទ័ពទោះក្នុងស្ថានភាពបែបណា។

លោកបណ្ឌិត លើកឡើងតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងស្ថានភាពដែលថៃឈ្លានពានទឹកដីកម្ពុជាមុន ប្រើប្រាស់អាវុធធុនធំ និងទំនើបៗ មានទាំងផ្សែងពុល គ្រាប់ផ្លោង បណ្ឌិត ជេត ជាលី ថា មានតែកងទ័ពកម្ពុជាជួរមុខនេះហើយ ដែលប្តូរជីវិតច្បាំងទប់ទល់ជាមួយទាហានថៃ យ៉ាងមោះមុត ក្លាហាន មិនរត់បាក់ទ័ពទោះបីជាភាគីម្ខាងទៀតមានអាវុធទំនើបៗយ៉ាងណាក្តី។
សាកលវិទ្យាធិការ បណ្ឌិត ជេត ជាលី សង្កត់ធ្ងន់ថា៖ “ពួកគាត់ទាំងនេះហើយជាអ្នកប្រយុទ្ធដ៏ស្មោះត្រង់ និងអង់អាចរបស់ខ្មែរ។ មិនខាតពេល មិនអន់ទេគ្រាន់តែលើកដៃសំពះអ្នកមានគុណចំពោះជាតិ ចំពោះទឹកដី។ សូមប្អូនៗយុវជនយើងបង្កើតវប្បធម៌នេះដែលជាចំណែកនៃវប្បធម៌ខ្មែរដ៏ល្អរបស់យើង”។

លោកបណ្ឌិត បន្ថែមថា ពាក្យថា «អរគុណសន្តិភាព» មានតម្លៃបំផុតសម្រាប់រូបលោក និងរំឭកលោកពីអតីតកាលដ៏សែនរន្ធត់ ព្រោះលោកបណ្ឌិតបានកើត និងរស់នៅក្នុងសង្គ្រាមពេញមួយវ័យកុមារភាព។ ចំណែកបងប្អូនរបស់លោកបណ្ឌិតដែលជាកងទ័ព ក៏បានលះបង់ជីវិតច្រើននាក់ដែរក្នុងសមរភូមិរំដោះ និងការពារទឹកដីនាពេលនោះ។ ហេតុនេះ លោកថា សន្តិភាពដែលបានមកពីសម្តេចតេជោ គឺមានតម្លៃណាស់ ជាសម្បត្តិសម្រាប់កម្ពុជាពេលមុន និងពេលនេះ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


