ព័ត៌មានជាតិ
ឆេះឃ្លាំងដាក់អីវ៉ាន់គ្រឿងសំណង់និងកន្លែងកម្មករស្នាក់នៅផ្អើលសមត្ថកិច្ចអន្តរាគមន៍ទាំងយប់
ឃ្លាំងដាក់អីវ៉ាន់គ្រឿងសំណង់ និងកន្លែងកម្មករស្នាក់នៅ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្ករការភ្ញាក់ផ្អើលដល់ព្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីកម្មករស្នាក់នៅទីនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពួកគាត់កំពុងសម្រាកនៅជាន់ខាងក្រោម ក៏មានធំក្លិនផ្សែងចេញមកពីជាន់ខាងលើ ទើបនាំគ្នាឡើងទៅមើល ក៏ឃើញមានអណ្តាតភ្លើង ឆេះសម្ភារដែលទុកចោល។ ភ្លាមៗនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យគេជួយ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ប្រភពដដែលបានបន្តទៀតថា ទីតាំងខាងលើគឺជាឃ្លាំងសម្រាប់ទុកអីវ៉ាន់គ្រឿងសំណង់ និងកម្មករស្នាក់នៅ។

សមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យបានឲ្យដឹងថា រថយន្តជាច្រើនគ្រឿងបានចេញមកជួយអន្តរាគមន៍ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤គ្រឿង ទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលកើតមានអគ្គីភ័យឆាបឆេះឃ្លាំងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហើយក្នុងហេតុការនោះដែរមិនបណ្ដាលមានមនុស្សរងរបួសនោះទេ ខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


