ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង បានដឹកជញ្ជូនពលករខ្មែរ ៣៦នាក់ ដែលត្រឡប់មកពីថៃ ដល់លំនៅដ្ឋានដោយសុវត្ថិភាព
នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានរៀបចំ ចំណីអាហារ ភេសជ្ជៈ និងរថយន្ត ៣គ្រឿង របស់រដ្ឋបាលខេត្ត ដើម្បីដឹកជញ្ជូនពលករខ្មែរ ចំនួន ៣៦នាក់ ស្រី ១៨នាក់ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូចជា ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រឡប់ទៅគេហដ្ឋានវិញ។

តាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែសីហា នេះ បានឱ្យដឹងថា ក្នុងនោះពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៣១ ៥៧៩នាក់ ស្រី ១៣ ៤៨០នាក់។ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៣៦នាក់ ស្រី ១៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ១២៣៤នាក់ ស្រី ៥១៤នាក់ ក្នុងនោះខេត្តស្វាយរៀង ០នាក់ និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ២៥១នាក់ ស្រី ៨៥នាក់ ខេត្តស្វាយរៀង ០នាក់។
ប្រភពដដែល បានបញ្ជាក់ថា ក្រុមការងារបានដឹកជញ្ជូនពលករខ្មែរ ចំនួន ៣៦នាក់ ស្រី ១៨នាក់ ទៅដល់លំនៅដ្ឋានពួកគាត់វិញនៅខេត្តស្វាយរៀង មានដូចជា ស្រុករមាសហែក ចំនួន ១៧នាក់ ស្រី ០៨នាក់ ស្រុកស្វាយជ្រំ ចំនួន ១៥នាក់ ស្រី ០៨នាក់ ស្រុកកំពង់រោទិ៍ ចំនួន ០២នាក់ ស្រី ០១នាក់ ស្រុករំដួល ចំនួន ០២នាក់ ស្រី ០១នាក់ នៅវេលាម៉ោង ០១:១៦ រំលងអាធ្រាត ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។

សម្រាប់ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង ០៧១ ៩៦៨ ៦៨០៥/ ០១០ ៨០១ ៥៨៤/ ០៦៩ ៣២៨ ៦០០/ ០៨៨ ៩២២ ៧០០៧៕


-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


