ព័ត៌មានជាតិ
ស្នងការរាជធានីទទួលបានអំណោយពីលោកស្រី Sophea Bőttcher និងស្វាមីសរុបទឹកប្រាក់១ម៉ឺនដុល្លារដើម្បីចែកជូនវីរៈកងទ័ពជួរមុខ
លោកស្រី Sophea Bőttcher និងស្វាមី UdoBőttcher រួមទាំងអ្នកម្តាយ អរុណ នារី ដែលជាសប្បុរសជនមកពីប្រទេសអាល្លឺម៉ង់ បានប្រគល់អំណោយជាស្បៀងអាហារ សម្ភារៈ រួមទាំងគ្រឿងឧបភោគ បរិភោគតាមរយៈស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបន្តដល់វីរៈកងទ័ពជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា។

លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសសើរខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារសប្បុរសជនរបស់លោកស្រី ដោយចាត់ទុកសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតជាមួយមាតុភូមិជាតិកម្ពុជា និងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តស្រលាញ់រាប់អានគ្នា ទោះនៅទីជិត ឬទីឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។

លោកស្នងការ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានាកន្លងមកផងដែរ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងស្បៀងអាហារជាច្រើនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ សម្រាប់ជូនបន្តទៅកាន់វីរៈកងទ័ព ដោយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ខ្មែរចេះរួបរួមគ្នាចេះសាមគ្គីគ្នា ពិសេសចង់ឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ៕
អត្ថបទ៖ សុភា


-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


