ព័ត៌មានជាតិ
បញ្ចប់ការកាយយកដែកចេញ កំណាត់ផ្លូវរថភ្លើងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីលទ្ធផលការងារនៃការអនុវត្តគម្រោងកែសម្រួលកំណាត់ផ្លូវរថភ្លើងមេតភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងកិច្ចប្រជុំតែងតាំងសមាសភាពមន្រ្តីរាជការទើបទទួលបានការតែងតាំងថ្មី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីសមិទ្ធផលការងារដែលក្រសួងសម្រេចបាននាពេលថ្មីៗនេះ ដែលក្នុងនោះលោកបានលើកឡើងពីការអនុវត្តនៃការបញ្ចប់ការកែសម្រួលកំណាត់ផ្លូវរថភ្លើងមេតភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយការកាយយកដែកចេញ និងចាក់បេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


រូបភាពឯកសារ
កាលល្ងាចថ្ងៃទី ៣ ខែកក្កដា មានយុវតីសិស្សសាលាម្នាក់បានបាត់បង់ជីវិតដោយសារតែជិះម៉ូតូរអិលជាមួយផ្លូវរថភ្លើងនៅលើផ្លូវ ១០៥k បណ្ដាលឲ្យដួលហើយត្រូវរថយន្ដបើកកិន។ បើតាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានអះអាងថា នៅចំណុចកើតហេតុនេះ ឧស្សាហ៍កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដោយសារការជិះកៀរជាមួយផ្លូវរថភ្លើងនេះ។
ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់នៅកំណាត់ផ្លូវលេខ ១០៥k មន្រ្តីជំនាញរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានសហការជាមួយក្រុមហ៊ុន Royal Railway ចុះពិនិត្យដើម្បីកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះឡើងវិញ។
កំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១ ៥០០ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងនៅលើទ្រូងផ្លូវ 105K។ ដើម្បីការពារគ្រោះថ្នាក់កើតឡើង មន្រ្តីជំនាញបានសម្រេចកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដោយអនុវត្តការងារទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការងារចប់រួចរាល់ឆាប់បំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


