ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំពីវិធីសាស្ត្រថែទាំសុខភាពមួយចំនួន ដើម្បីបង្ការខ្លួនពីជំងឺផ្សេងៗក្នុងពេលកំពុងភៀសសឹក
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាព ដល់ពលរដ្ឋភៀសសឹក ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចម្អិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនាវេលានេះ។

លោកក៏បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅតាមស្តង់ប្រចំាការសុខភាព និងសម្តែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។
ក្នុងពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ បានសម្តែងភាពរីករាយ និងបង្ហាញពីភាពកក់ក្តៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីសុវត្ថិភាពនេះ ជាមួយការថែទាំសុខភាព ប្រកបដោយប្រសិទ្ធិភាព ភាពងាយស្រួល ជាមួយស្មារតី ទឹកចិត្តមុតស្រួច រីករាយបម្រើសេវាសុខភាព ពីក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


