Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ស្រវឹងបើកម៉ូតូកង់បីឥណ្ឌាបំ​បុក​ប៉ារ៉ាស់​អាជ្ញាធរ រងរបួស​ប្រជា​ការពារ​ម្នាក់

បានផុស

នៅ

បុរស​ចំណាស់​ម្នាក់ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​រូបគេ​មាន​អាការះ​ស្រវឹងស្រា បើក​ម៉ូតូកង់បីឥណ្ឌា បំ​បុក​ចូល​គោលដៅ​អនុវត្ត​របស់​អាជ្ញាធរ បណ្តាលឲ្យ​ប្រជា​ការពារ​ម្នាក់ រងរបួស​ដៃ​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​១០និង​២០​នាទី​យប់ ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ​ក្បែរសណ្ឋាគារ​សុខា​ភ្នំពេញ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ។

បុរស​ចំណាស់​រូបនោះ ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយ​គេ​ស​ង្កេត​ឃើញ​មាន​ស្លៀក​ឈុត​ស និង​បាន​កោរសក់​ផងដែរ ដោយបាន​ជិះ​ម៉ូតូ​កង់បីឥណ្ឌា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HG – 7179 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​អនុវត្ត​នូវ​វិធាន​ការ​រដ្ឋបាល ហាមឃាត់​ការ​ចរាចរណ៍​ធ្វើដំណើរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ ចន្លោះ​ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ទាបភ្លឺ ។ ខណៈ​កំពុងធ្វើការ​អនុវត្ត​នោះ ស្រាប់តែ​បុរស​ខាងលើ បាន​ជិះ​ម៉ូតូ​កង់បីឥណ្ឌាក្នុង​ល្បឿន​លឿន​ ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច ជាហេតុ​ធ្វើឲ្យ​ប្រជា​ការពារ​ម្នាក់ លើកដៃ​ជា​សញ្ញា​សឲ្យ​ម៉ូតូ​កង់បីឈប់ដើម្បី​សួរនាំ តែ​រូបគេ​មិន​បាន​ឈប់ បែរជា​បើក​បំ​បុកបណ្តាលឲ្យ​ប្រជា​ការពារ​រូបនោះ​រូប​រងរបួស​ដៃ​ខាងឆ្វេង​ធ្ងន់ធ្ងរ តែម្តង ។

ភ្លាមៗ​នោះ បុរស​ជា​អ្នកបើក​ម៉ូតូកង់បីត្រូវបាន​កម្លាំងចម្រុះ​ចាប់​ឃាត់​បាន​នៅ​ហ្នឹង​កន្លែង ដោយ​ពេល​ចាប់បានគឺ​បុរស​រូបនោះមាន​អាកា​រះ​ស្រវឹង​ជោគជាំ ពុំ​សូវ​មាន​ស្មារតី​គ្រប់គ្រង​ខ្លួនឯង​ឡើយ ។ តាម​ការអះអាង​ឲ្យដឹងពី​បុរស​រូបនេះ គឺ​រូបគេ​ទើបតែ​ធ្វើ​បុណ្យសព​ឲ្យ​ឪពុក​បង្កើត​រួច ដោយសារ​ឪពុក​ស្លាប់​រូបគេ​ខូចចិត្ត​ក៏​ផឹកស្រា​បំបាត់​ទុក​តែម្តង ។

យ៉ាងណាមិញ ក្រោយ​ការចាប់​ឃាត់​បាន​ហើយ​ បុរស​រូបនោះត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឡើង​រថយន្តដឹកយក​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា រងចាំ​មាន​ចំណាត់​ការបន្ត ៕

​អត្ថបទ ៖ លី​ហេង , រូបភាព ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម