Connect with us

ព័ត៌មានជាតិ

ថ្ងៃកាន់បិណ្ឌទី ១ ពលរដ្ឋអាច​ធ្វើ​ដំណើរ​ឆ្លងកាត់ស្ពាន​ឆ្លង​ទន្លេ​មេគង្គក្រចេះ​ជា​បណ្តោះអាសន្ន

បានផុស

នៅ

ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ នឹងបើកឱ្យពលរដ្ឋ​ធ្វើ​ដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ននៅថ្ងៃទី៨ ខែកញ្ញា ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការ​សាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនារសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានរំលេចឱ្យឃើញអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិ​ភាគ​ឦសាន។

ការ​ដាក់​ឲ្យដំណើរការ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្រចេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្នឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមាន​សុវត្ថិភាពខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ ស្ពា​ន​នេះក៏​នឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ (GMS) និងអនុតំបន់មេគង្គ ឡាន-ឆាងផងដែរ ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូនឱ្យបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ មានការចូលរួមពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម