ព័ត៌មានជាតិ
អាវុធហត្ថខេត្តកំពង់ស្ពឺ ផ្តល់Hotline 1292 ដើម្បីឱ្យពលរដ្ឋ រាយការណ៍ព័ត៌មានទៅកម្លាំងជំនាញ ទោះបីទូរសព្ទគ្មានលុយ
បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងដាក់ឲ្យប្រើប្រាស់នូវ ប្រព័ន្ធ Hotline 1292 សម្រាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មាន មកកាន់កម្លាំងជំនាញ ឲ្យទាន់ពេល។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តម សេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ម្សិលម៉ិញនេះ។

សូមបញ្ជាក់ថា សម្រាប់លេខ Hotline 1292 នេះ គឺទទួលការ ហៅចូលបានគ្រប់ប្រព័ន្ធ ដោយមិនអស់លុយនោះទេ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតែងតែគិតគូរ និងយកចិត្តទុកដាក់ ជួយសម្រួលការចំណាយ និងការលំបាករបស់ប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មានមកកាន់កម្លាំងជំនាញឲ្យទាន់ពេលនិងដើម្បីឲ្យកម្លាំងជំនាញ ចុះអន្តរាគមន៍ទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ។ ដោយមើលឃើញដូច្នេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានសម្រេចដាក់លេខ Hotline 1292 ឲ្យប្រើប្រាស់ក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើង ក្នុងកិច្ចប្រជុំ នោះថា ការដាក់ឲ្យប្រើប្រាស់នូវប្រពន្ធ័ 1292 ឬហៅ ថា HotLine នេះ យើងទាំងអស់គ្នាត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់ ជាកស្តែង នូវពេលយើងប្រើប្រាស់លេខ Hotline 1292 និងមានការរវល់ច្រើន តែទោះជាយ៉ាងណា ក៏ដោយ យើងទាំងអស់គ្នាត្រូវតែលះការហត់នឿយ ហើយធ្វើឲ្យបាននូវការងារនេះ ដើម្បីធានាសន្តិសុខ សុវត្តិភាព និងធានា សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ថ្នាក់ ដឹកនាំ និងអ្នកវិនិយោគ នៅក្នុងមូលដ្ឋានរបស់យើង ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ អាចខលមក លេខអន្តរគមន៍បន្ទាន់ 1292 ( ហើយការហៅចូលគ្រប់ប្រពន្ធ័ មិនអស់ ថវិកាឡើយ)។ ក្នុងកិច្ចប្រជុំខាងលើ មេបញ្ជាការ ក៏បានពិភាក្សាអំពី ការផ្សព្វផ្សាយអំពីលេខ 1292 ជូនទៅដល់ប្រជា ពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីគុណសម្បត្តិ និងការប្រើប្រាស់ ក្នុងការទំនាក់ទំនងមកកាន់ លេខ Hotline 1292 នោះផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


