ព័ត៌មានជាតិ
កម្ពុជា–កូរ៉េ បញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២។

សន្និសីទនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញជាតិ-អន្តរជាតិ មកពីស្ថាប័នដៃគូជាច្រើន ដែលពាក់ព័ន្ធនឹងការងារអភិរក្ស និងជួសជុលប្រាសាទបុរាណ។
លោក Kim Chang Yong បានមានប្រសាសន៍ថា លោកបានអញ្ជើញទៅទស្សនាក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរីដោយផ្ទាល់ ហើយបានសង្កេតឃើញថា លទ្ធផលនៃការអភិរក្ស និងស្តារឡើងវិញអស់រយៈពេលជាច្រើនឆ្នាំមកនេះ មានគុណភាពល្អប្រសើរខ្លាំង។ លោកថា លទ្ធផលដ៏ជោគជ័យនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកជំនាញកូរ៉េ និងអាជ្ញាធរជាតិអប្សរា។

ចំណែក លោកបណ្ឌិត ហង់ ពៅ បានមានប្រសាសន៍ថា ការអភិរក្សប្រកបដោយភាពប្រុងប្រយ័ត្ននៅក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដែលរួមបញ្ចូលទាំងការអនុវត្តផ្នែកវិទ្យាសាស្ត្រ និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់ក្រុមការងារជំនាញ បានធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យយ៉ាងលេចធ្លោ។ លោកបន្តថា ជោគជ័យនេះ អាចសម្រេចបានដោយសារភាពជឿជាក់ ទំនុកចិត្ត និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្នុងនោះ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) និងអាជ្ញាធរជាតិអប្សរា បានសហការគ្នាចែករំលែកជំនាញ ចក្ខុវិស័យ និងការលះបង់យ៉ាងខ្លាំង ក្នុងនាមជាដៃគូដែលមិនត្រឹមតែមានលក្ខណៈផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខណៈជាមនុស្សធម៌ផងដែរ។

ក្នុងឱកាសនោះ លោកអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានប្រគល់ប័ណ្ណថ្លែងអំណរគុណ និងសរសើរជូនដល់ថ្នាក់ដឹកនាំ និងភាគីកូរ៉េផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបេតិកភណ្ឌជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០១៤ មក រដ្ឋាភិបាលកូរ៉េបានចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការ ODA តាមរយៈគម្រោងអភិរក្សក្រុមប្រាសាទព្រះពិធុរ ហើយវិសាលភាពនៃកិច្ចសហការនេះ ក៏បានពង្រីកដល់គម្រោងជួសជុលគ្រឹះបាកាននៃប្រាសាទអង្គរវត្តផងដែរ។

គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២ បានចាប់ផ្តើមអនុវត្តតាំងពីខែតុលា ឆ្នាំ២០១៩ និងបានបញ្ចប់ជាផ្លូវការនៅខែមករា ឆ្នាំ២០២៦៕


-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


