ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លងក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
គណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលទទួលបន្ទុកការងារជំងឺឆ្លង កាលពីរសៀលទី ១៤ ខែសីហា ឆ្នាំ ២០២៥ បានចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងនោះ គណៈប្រតិភូ បានអញ្ជើញពិនិត្យមើលការងារបច្ចេកទេស ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងដែលនាំចូលតាមអ្នកដំណើរជាយថាហេតុនៅក្នុងផ្នែកអ្នកដំណើរមកដល់ ដែលក្នុងនោះមានពីរទីតាំងរួមមានទី១-ទីតាំងស្កេនកម្ដៅអ្នកដំណើរមកដល់ មានបំពាក់ម៉ាស៊ីនស្កេនកម្ដៅចំនួន ៤ គ្រឿង និងមានរៀបចំ ២ បន្ទប់ សម្រាប់ពិនិត្យមើលម៉ាស៊ីនស្កេន និងសម្រាប់វិភាគរោគសញ្ញាអ្នកសង្ស័យ។ ទី២-ទីតាំងពិគ្រោះជំងឺ បន្ទប់ដាក់ដាច់ដោយឡែក បន្ទប់ពិសោធន៍ បន្ទប់ប្រចាំការ បន្ទប់ដាក់សម្ភារៈ និងបន្ទប់ធ្វើការ និងសម្រាប់កិច្ចប្រជុំ។

លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដឹកនាំដោយ លោកអគ្គនាយកបច្ចេកទេស ត្រូវសហការជាមួយមន្ទីរពេទ្យជាតិ ក្នុងការបំពាក់បំប៉ន បច្ចេកទេសបន្ថែម ក្នុងករណីសង្គ្រោះបន្ទាន់ និងករណីបញ្ជូនឱ្យបានចប់សព្វគ្រប់ មុនពេលការដាក់សម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំមួយនេះ។

គួរបញ្ជាក់ថា តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ខណៈការបើកដំណើរការហោះហើរសាកល្បងលើកដំបូងធ្វើនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


