Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ​អប់រំ​ ៖ ឪពុក​ម្តាយ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​អប់រំ​កូន​ពេល​អាយុក្រោម១២ឆ្នាំ

បានផុស

នៅ

អ្នក​ជំនាញ​ផ្នែកអប់រំ​បាន​ធ្វើ​ការ​ណែនាំ ដល់​ឪពុកម្តាយ ឬ អ្នក​អាណាព្យាបាល ត្រូវមានការប្រុងប្រយ័ត្ន​និង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការអប់រំកូនៗ​ពេល​អាយុក្រោម១២ឆ្នាំ ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​និង​ជា​មូល​ធន​មនុស្ស ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គមជាតិនាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបន​បត្រ​បញ្ចប់​ការ​សិក្សាឆ្នាំ ២០២៤-២០២៥ ជូន​សិស្សានុសិស្ស​នៅផ្សារ​ទំនើបអ៊ីអន២ សែនសុខ ឧកញ៉ា បណ្ឌិត សេង វណ្ណារឹទ្ធ អ្នក​ជំនាញ​ផ្នែកអប់រំ បានមានប្រសាសន៍ថា ការណែនាំនេះដោយសារ​តែ​កុមារ​ស្ថិត​ក្នុងវ័យចន្លោះក្រោមអាយុ១២ឆ្នាំ គឺជាវ័យឈានដល់វ័យជំទង់ មាន​ការប្រែប្រួលទៅលើរាងកាយខ្លាំង ប្រែប្រួលផ្លូវចិត្ត ផ្នត់គំនិត អត្តចរិតដែលទាមទារឱ្យឪពុកម្តាយ ត្រូវយល់ពីពួកគេ ហើយចេះដឹកនាំពួកគេឱ្យបានល្អ។

លើស​ពី​នេះ​ក្នុង​វ័យ​នេះ ឪពុកម្តាយត្រូវគិតគូរឱ្យបានហ្មត់ចត់ពេលធ្វើសកម្មភាពជាមួយកូនៗ ដោយមិនត្រូវដាក់សម្ពាធទៅលើពួកគេ ឬធ្វើការ​ប្រៀបធៀប ដែល​វា​នឹង​ក្លាយទៅជាទណ្ឌកម្មផ្លូវចិត្ត។ ផ្ទុយទៅវិញ ឪពុកម្តាយត្រូវព្យាយាមធ្វើជាមិត្តរបស់កូន ដោយ ព្យាយាម ស្តាប់រឿងរ៉ាវដែលពួកគេបានជួបប្រទះ រួចប្រឹក្សា និងរកដំណោះស្រាយជាមួយពួកគេ។

លោកបណ្ឌិតបាន​បន្ត​ថា «ពេលកូនៗមានអាយុក្រោម១២ឆ្នាំ ជាពេលវេលាដល្អបំផុត ដែលគួរចំណាយនៅជាមួយគាត់ ដោយ​សារ​តែ​គាត់​ចូល​ដល់វ័យ១៣ឆ្នាំ ១៤ឆ្នាំ រូបរាងកាយនៅក្បែរអាណាព្យាបាល តែចិត្តរាងឃ្លាតបន្តិច​ហើយ​ព្រោះ​គាត់​ត្រូវចូលដល់វ័យជំទង់។លុះ​ដល់​គាត់​ឈាន​ដល់​មនុស្សធំ អាយុ១៨ឆ្នាំ អាច​ឃ្លាត​ទាំងកាយ និងចិត្តដោយសារគាត់មានគោលដៅរបស់គាត់។

អី​ចឹង​ពេលវេលាដែលយើងនៅជិតគាត់មិនដូចជាពេលវេលាដែលគាត់មានអាយុក្រោម១២ឆ្នាំទេ។ដូច​នេះ​សូម​ចំណាយ​ពេល​វេលាដ៏​មាន​តម្លៃ​ឱ្យបានច្រើន​នៅ​ជាមួយគាត់យើងគិត​ថា មាសពេជ្រទ្រព្យសម្បត្តិសំខាន់​ហើយ​តែ​មិន​សំខាន់ដូចពេលវេលា ដែលអាណាព្យាបាលឱ្យទៅគាត់ទេ។

អាណាព្យាបាល​ផ្តល់ពេលវេលា​ឱ្យ​គាត់​កាន់​តែ​ច្រើន​ពេល​ចាស់​ទៅ​គាត់​ក៏ផ្តល់ពេលវេលាឱ្យយើងកាន់តែច្រើនដែរ។ លោកបណ្ឌិតបានបន្តទៀតថា ជាមួយគ្នានេះដែរ អាណាព្យាបាល កុំធ្វើការប្រៀបធៀបកូនជាមួយកូន​អ្នក​ដទៃ​និង​កុំ​បង្អាប់កូនថា រៀនអន់រៀនមិនពូកែ ឬ រៀនចុងថ្នាក់ ល្ងង់ ជា​ដើម​ពោល​គឺ​ត្រូវ​និយាយលើកទឹកចិត្តគាត់ ទើបប្រសើរព្រោះថា ពេលខ្លះគាត់មិនចាប់អារម្មណ៍លើពិន្ទុ តែចាប់អារម្មណ៍លើជ្រុងអ្វីផ្សេងដែលគាត់ចូលចិត្តនិងស្រលាញ់ដែលគាត់ធ្វើបានល្អ។ ជួនកាល​គាត់​អត់​បានចំណាត់ថ្នាក់ល្អក៏ពិតមែនដែលឪពុកម្តាយចង់បានមិនមែនគាត់ខ្សោយទេ។

លោកបណ្ឌិតបានបន្ថែមថា «ការសិក្សានឹងផ្តល់លទ្ធផលជាទីពេញចិត្តគ្មានព្រំដែនទេនៅពេលកូនៗរៀនសូត្របានល្អបំផុតមានចំណង់ចំណូលចិត្តស្រលាញ់ពិតប្រាកដចំពោះវិស័យណាមួយ។ដូចនេះសូមកុំយកការស្រលាញ់និងការចូលចិត្តរបស់ខ្លួនទៅកំណត់ទៅលើកូនៗយើង។អីចឹងមានតែការសិក្សាទេដែលផ្តល់នូវការពេញចិត្តព្រោះថានៅពេលកូនៗចង់ខ្លាំងទៅលើអ្វីមួយពេលនោះគាត់នឹងផ្តល់លទ្ធផលលើសការរំពឹងអស្ចារ្យ។»

ឧកញ៉ា បណ្ឌិត សេង វណ្ណារឹទ្ធ បានបញ្ជាក់ថា ប៉ុន្តែយើងអាចឱ្យជាគំនិតតែការសម្រេចជារឿងរបស់គាត់ថាត្រូវធ្វើអ្វីមួយទៅតាមឧបនិស្ស័យតាមចំណង់ចំណូលចិត្គាត់មិនអាចកំណត់តាមបានទេ។ព្រោះថា កូនៗមិនដូចគ្នាទេសូម្បីតែបងប្អូនបង្កើតកើតចេញពីផ្ទៃម្តាយតែមួយក៏មិនដូចគ្នាដែរ។កូនៗមានលក្ខណៈពិសេសរាងៗខ្លួន។ ព្រោះថា ក្តីស្រលាញ់អាចជាអាវុធមុខពីរមានតែក្តីស្រលាញ់បរិសុទ្ធនិងគ្មានលក្ខខណ្ឌប៉ុណ្ណោះទើបអាចជួយឱ្យកូនៗរីកចម្រើននិងឈានទៅដល់ចំណុចកំពូលនៃសម្តានុពលពេញលេញរបស់ពួកគេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម