ព័ត៌មានជាតិ
អាជ្ញាធរខេត្តប៉ៃលិន បន្តជួយពលករខ្មែរវិលត្រលប់ពីថៃទទួលបានឱកាសការងារល្អ ជាមួយក្រុមហ៊ុនក្នុងខេត្ត
កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បន្តជួយសម្របសម្រួលដល់ពលករខ្មែរជាច្រើនរូបទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អ នៅក្នុងខេត្ត ជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនសម្ងួតវេចខ្ចប់ផ្លែមៀន សម្រាប់នាំចេញ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ឲ្យពលករខ្មែរវិលត្រលប់មកធ្វើការក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងកំពុងនៅរង់ចាំ។

លោកស្រី បាន ស្រីមុំ មានប្រសាសន៍ថា នាពេលកន្លងមក ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឲ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានពលករខ្មែរ បានបន្តធ្វើដំណើរឆ្លងព្រំដែនត្រលប់មកកម្ពុជាវិញយ៉ាងច្រើន ដោយរដ្ឋបាលខេត្ត សហការជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនពលករផងដែរ។

លោកស្រីអភិបាលខេត្ត រំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនពលករដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជានៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។ ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា នាពេលកន្លងមក តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកស្រីបណ្ឌិត បាន ស្រីមុំ បានធ្វើការជូនសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ និងពលករខ្មែរ មានបំណងចង់រកការងារធ្វើ សូមទំនាក់ទំនងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីចុះឈ្មោះធ្វើការជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តប៉ៃលិន ដោយត្រូវការជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១ ៨០០ នាក់៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


