ព័ត៌មានជាតិ
ក្រុមមន្ត្រីវិនិច្ឆ័យក្បាលដី ខេត្តរតនគិរី បិទបញ្ចប់ការងារក្នុងភូមិចំនួន២ សម្រេចបានជិត ២ពាន់ក្បាលដី ខណៈបេសកកម្មក្នុងស្រុកវើនសៃកំពុងបន្ត
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដំណើរការវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ ក្នុងឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ត្រូវបានបិទបញ្ចប់ហើយ ខណៈក្រុមជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី បាននិងកំពុងបន្តបេសកកម្មចុះវាស់វែង និងវិច្ឆ័យក្បាលដីជូនពលរដ្ឋនៅឃុំកាចូន ក្នុងភូមិសាស្ត្រស្រុកវើនសៃ។

បើតាមមន្ត្រីវិនិច្ឆ័យក្បាលដី កញ្ញា ប៉ោ យ៉ារី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ក្នុងដំណើរការនៃការវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ ក្រុមជំនាញបានវាស់វែងចុះបញ្ជីដីធ្លីសរុបជិត ២០០០ក្បាលដី ក្នុងភូមិចំនួន២ នៃឃុំប៉ុង គឺភូមិបានហ្វាំង សម្រចបាន ១០០០ក្បាលដី និងភូមិបានប៉ុង សម្រចបាន ៩០០ក្បាលដី ដោយប្រើពេលកន្លះខែក្នុងកិច្ចការងារនេះ។
មន្ត្រីវិនិច្ឆ័យក្បាលដី បន្តទៀតថា ទោះបីជាបិទបញ្ចប់នៅភូមិឃុំខាងលើក៏ដោយ ក៏នៅមានបងប្អូនជនជាតិភាគតិចមួយចំនួនតូច បន្តយកឯកសារឱ្យក្រុមការងារនៅឡើយ ព្រោះខុសឯកសារ ឬខុសឈ្មោះជាដើម។ល។ ដោយបែបនេះហើយ តម្រូវឱ្យក្រុមការងារ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី បន្តជួយបំពេញបង្ហើយ អំឡុងពេលដែលកំពុងបន្តការងារវិនិច្ឆ័យ នៅឃុំកាចូន នៅថ្ងៃទី២២ ខែសីហានេះ។


ពាក់ព័ន្ធនឹង លោក ប៊ុន ណយ ជាប្រជាពលរដ្ឋនៅភូមិហ្វាំង លើកឡើងថា ខ្លួននៅមិនទាន់រត់ឯកសារបានគ្រប់រួចរាល់នៅឡើយទេ ពីព្រោះមានដីច្រើនកន្លែង ហើយលោកសង្ឃឹមថា នឹងបានធ្វើប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដើម្បីសម្គាល់ជាកម្មសិទ្ធស្របច្បាប់។
លោក ខាំ កាប៊ីន មានដីចម្ការនៅភូមិប៉ុង បានប្រាប់ដែរថា លោកបានវាស់វែងក្បាលរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់បានចុះបញ្ជីនៅឡើយទេ ដោយសារឈ្មោះក្នុងសំបុត្រកំណើត មិនត្រូវជាមួយឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ខណៈឯកសារទាំងនោះត្រូវដំណើរការសុំបញ្ជាក់ពីឃុំថែមទៀត ជាហេតុហួសកាលបរិច្ឆេទកំណត់។
ដោយមើលឃើញបញ្ហានេះ លោក ទឹម មុន្នីរ័ត្ន អនុប្រធានមន្ទីរ បានណែនាំដល់បងប្អូនជនជាតិដើមភាគតិច នៅភូមិផ្សេងទៀតដែលក្រុមជំនាញកំពុងចុះវាស់វែងចុះបញ្ជីក្បាលដីក្នុងភូមិសាស្ត្ររបស់ខ្លួន រួមមាន ភូមិទៀមលើ និង ភូមិកាចូន ត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់មុនមកជួបមន្ត្រីវិនិច្ឆ័យក្បាលដីបំពេញឯកសារ។ ខណៈការវាស់វែងក្បាលដីនិងវិនិច្ឆ័យក្បាលដីនេះ នៅមិនទាន់ដឹងថ្ងៃដែលត្រូវបិទបញ្ចប់នៅឡើយទេ។
គួររំលឹកថា ក្រុមការងារវាស់វែងដីធ្លីនេះ នឹងបន្តការវាស់វែងក្បាលនៅភូមិបន្តបន្ទាប់ទៀត ដូចជា ភូមិវ៉ង ភូមិវ៉ាយ ភូមិកាចូនលើ និងភូមិកាឡឹម ។ ចំណែកឯមន្ត្រីវិនិច្ឆ័យចុះបញ្ជីនៅឃុំប៉ុង និងត្រូវលើកមកជួយចុះបញ្ជីក្បាលដីនៅឃុំកាចូនវិញ ដែលមានពីរភូមិភូមិកាចូនក្រោម និងភូមិទៀមលើ វាស់វែងរួចរាល់៕ អត្ថបទ៖ ខៀវ ចាប


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


