ព័ត៌មានជាតិ
ព្រះសង្ឃខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ ជូនវីរកងទ័ពឈរជើងតាមព្រំដែនកម្ពុជា-ថៃ
ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាការឧបត្ថម្ភពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ដែលផ្តួចផ្តើមដោយព្រះមង្គលមុនី គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម សហរដ្ឋអាមេរិក និងសប្បុរសជននៅក្នុងប្រទេសកម្ពុជា រួមមាន ចង្ក្រានហ្កាស ធុងហ្កាស វិទ្យុទាក់ទង Power Bank កៅស៊ូភ្លៀង និងស្បៀងអាហារជាច្រើនទៀត ត្រូវបានយកទៅប្រគល់ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតំបន់បុស្បស្បូវ ជាំតែ អានសេះ និងតំបន់មុំបី ដែលពិធីនេះបានធ្វើឡើងនៅវត្តទួលអណ្តែត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលចុងសប្តាហ៏។

ព្រះសច្ចានុបាល នឿម វុទ្ធី ជាព្រះចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប មានថេរដីកាថា ពេលប្រទេសជាតិមានកលិយុគ ទាំងប្រជាពលរដ្ឋ និងព្រះសង្ឃត្រូវតែចេញទៅជួយ ទោះក្នុងតំម្លៃណាក៏ដោយ បើពុំដូចឆ្នេះទេប្រទេសជាតិមិនអាចរឹងមាំបានទេ។ ជាស្តែងដូចបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែមានវិបត្តិនៅតាមព្រំដែនដោយសារការឈ្លានពានរបស់ប្រទេសថៃ សង្គេតឃើញថា ទាំងប្រជាពលរដ្ឋ និងព្រះសង្ឃបានចេញមកចូលរួមចំណែកជាមួយរដ្ឋាភិបាល ជួយដល់កងទ័ពយ៉ាងស្រាក់ស្រាំ ដើម្បីរួមគ្នាជាមួយកម្លាំងប្រដាប់អាវុធការពារទឹកដី។ នេះជាអ្វីដែលយើងអាចធ្វើបាន ហើយក៏មានគ្មានអ្នកណាអាចមកបំពាន់យើងបានទៀតទេ បើសិនយើងនៅតែប្រកាន់ការរួបរួមគ្នា សាមគ្គីគ្នា។
ព្រះសច្ចានុបាល នឿម វុទ្ធី មានថេរដីកាបន្តថា «ទឹកដីជារបស់យើង អ្នកដែលរស់នៅលើទឹកដីនេះ ត្រូវតែមានការព្វកិច្ចការពារទឹកដីនេះ»។ សូម្បីតែព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ទោះនៅឆ្ងាយក៏ពិតមែន ប៉ុន្តែនៅតែចូលរួមក្នុងការពារទឹកដីខ្មែរយើងដែរផងដែរ។

ចំណែក ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប មានថេរដីកាថា ការផ្ដល់ជូននៅពេលនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែមក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ៕
ដោយ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


