ព័ត៌មានជាតិ
ព្រឹកថ្ងៃទី២ប្រឡងបាក់ឌុប មណ្ឌលភ្នំពេញមានបេក្ខជន និងមេប្រយោគអវត្តមាន៩នាក់ ខណៈថ្ងៃដំបូងមានជាង៦៣០នាក់
នៅព្រឹកថ្ងៃទី២នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥នេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជន និងគណៈមេប្រយោគអវត្តមានចំនួន៩នាក់ប៉ុណ្ណោះ ក្នុងនោះមានបេក្ខជន៨នាក់ និងគណៈមេប្រយោគ១នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩សីហានេះថា សម្រាប់ព្រឹកថ្ងៃទី២នៃដំណើរការប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជន និងគណៈមេប្រយោគអវត្តតិចតួចទេបើធៀបទៅនឹងព្រឹកថ្ងៃទី១នៃការប្រឡង ដែលមានបេក្ខជនអវត្តមានចំនួន៦០៩នាក់ និងគណៈមេប្រយោគ៤នាក់ និងពេលរសៀលមានបេក្ខជនអវត្តមានចំនួន២១នាក់ និងគណៈមេប្រយោគមិនមានអវត្តមានទេ។ ជារួមថ្ងៃទី១នៃដំណើរប្រឡងបាក់ឌុបមានបេក្ខជនចំនួន៦៣០នាក់ និងគណៈមេប្រយោគចំនួន៤នាក់ ក្នុងចំណោមគណៈមេប្រយោគសរុបចំនួន៣៦៨៩នាក់។

លោកប្រធានមន្ទីរបានបន្តថា សម្រាប់ដំណើរការការប្រឡងនៅព្រឹកនេះ ស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗ គឺមានសភាពស្ងប់ស្ងាត់ល្អដោយគណៈមេប្រយោគបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ រីឯបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អហើយនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ព្រមទាំងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។
បើតាមលោក ហែម ស៊ីណារ៉េត ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៧៨៨៤ នាក់ ចែកជា៣៥មណ្ឌល ត្រូវជា១១៣៥បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន១០៣៤០នាក់ ចែកជា១៤មណ្ឌលស្មើនឹង៤១៨បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន១៧៨២៥នាក់ ចែកជា២១មណ្ឌល ត្រូវជា៧១៧បន្ទប់ មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង២៥៧៣៩នាក់ ចែកជា៣២មណ្ឌល ត្រូវជា១០៣៧បន្ទប់ ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ សម្រាប់ការប្រឡងឆ្នាំនេះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ៣១ ២០៣ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


