ព័ត៌មានអន្ដរជាតិ
ការនាំចេញអង្ករថៃធ្លាក់ចុះជាគំហុកខែមុន បង្កក្ដីបារម្ភក្នុងវិស័យ
ការនាំចេញអង្ករថៃបានធ្លាក់ចុះយ៉ាងគំហុកទាំងតម្លៃ និងបរិមាណ នៅខែមករា ដោយបង្កើនក្ដីបារម្ភថា ការនាំចេញសរុបរបស់ប្រទេសពេញមួយឆ្នាំ ២០២៦ អាចធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារតែកំណើនតម្លៃប្រាក់បាត និងការប្រកួតប្រជែងសកល ចំពេលតម្រូវការចុះខ្សោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ)។

ប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បាននិយាយថា ការនាំចេញអង្ករនៅខែមករាបានធ្លាក់ចុះប្រមាណ ១៧,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៥៣០ ០០០ តោន ខណៈតម្លៃនាំចេញ បានធ្លាក់ចុះខ្លាំងរហូតដល់ ៣០,៧% មកត្រឹម ៩,៧ ប៊ីលានបាត (ប្រហែល ៣១២ លានដុល្លារ)។
សមាគមបានព្យាករថា ការនាំចេញអង្ករនៅឆ្នាំ ២០២៦ នេះ នឹងធ្លាក់ចុះ ១១% គិតជាបរិមាណ មកត្រឹម ៧,០៣ លានតោន និងធ្លាក់ចុះ ១២,៣% គិតជាតម្លៃមកត្រឹម ១៣០ ប៊ីលានបាត។
សមាគមបានគូសបញ្ជាក់ថា កត្តាហានិភ័យចម្បងដ៏ធំមួយនោះគឺការឡើងថ្លៃនៃប្រាក់បាត ដែលធ្វើឱ្យអង្ករថៃឡើងថ្លៃ ពិបាកប្រកួតប្រជែងនឹងប្រទេសផ្សេងៗ រួមទាំងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន និងកម្ពុជា។
លើសពីនេះ ពន្ធបណ្ដោះអាសន្ន ១៥% របស់សហរដ្ឋអាមេរិករយៈពេល ១៥០ ថ្ងៃ អាចកាត់បន្ថយការនាំចេញអង្ករក្រអូបរបស់ថៃទៅកាន់អាមេរិកចន្លោះពី ១៥-២០%។ បច្ចុប្បន្នអាមេរិក គឺជាទីផ្សារអង្ករក្រអូបធំបំផុតរបស់ថៃ ដែលស្រូបយកប្រហែលពាក់កណ្ដាលនៃការនាំចេញរបស់ថៃ។
សមាគមអ្នកនាំចេញអង្ករថៃបានបន្ថែមថា កង្វល់ដ៏ធំបំផុតមួយទៀតគឺពាក់ព័ន្ធនឹងកម្សោយតម្រូវការពីប្រទេសនាំចូលដូចជាឥណ្ឌូណេស៊ី និងហ្វីលីពីន ដោយសារតែកំណើនផលិតកម្មនៅក្នុងប្រទេសរបស់ពួកគេ និងកំណើននៃការផ្គត់ផ្គង់ពីប្រទេសផលិតអង្ករសំខាន់ៗ ដូចជាឥណ្ឌាជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


