ព័ត៌មានជាតិ
កម្ពុជានាំអង្ករចេញទៅទីផ្សារបរទេសបានជិត៧០ម៉ឺនតោននៅឆ្នាំ២០២០
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ២០២០ កន្លងទៅនេះ ប្រទេសកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារបរទេសបានចំនួនជាង៦៩ ម៉ឺនតោនទៅកាន់ប្រទេសចំនួន៦០ នៅលើពិភពលោកលោក។

បើតាមសម្ដេចតេជោ ហ៊ុន សែន ដោយសារតែអាកាសធាតុមានលក្ខណៈអំណោយផលល្អសម្រាប់ ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងប្រទេសកម្ពុជា បានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១០,៩៣ លានតោន ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលតាមការប៉ាន់ស្មានកម្ពុជាមានអតិរេកស្រូវជាង៥,៩២ លានតោន គិតជាអង្ករស្មើនឹង៣,៧៩ លានតោន សម្រាប់បម្រើឲ្យការនាំចេញ។
ការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ ហើយដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា រហូតដល់ពេលនេះទោះបីជាប្រទេសកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងពីជំងឺកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់។

ជាមួយគ្នានោះសម្ដេចតេជោបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០២១នេះ ក្នុងការរក្សាភាពជាម្ចាស់លើការងារអទិភាពចំបងចំនួន២ គឺទី១. ការថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ និងទី២. ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ច ដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងសុខសាន្តរបស់ប្រជាជនកម្ពុជាដើម្បីជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននិងកំពុងយាយីដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


