Connect with us

ព័ត៌មានជាតិ

ដីសម្បថប្រាំធាន ដែលមានទំហំជាង ៤ ហិចតា នៅតែមានបារមីដល់សព្វថ្ងៃ

បានផុស

នៅ

ផ្ទៃដីដ៏ធំល្វឹងល្វើយមួយកន្លែង ស្ថិតក្នុងភូមិបឹងខ្នារ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល គឺជាដីដែលជាប់សម្បថប្រាំធាន ហើយក៏មានមហិទ្ធិរិទ្ធកាចសាហាវជាទីបំផុតដែល រហូតមក់ដល់ពេលនេះគឺមិនអាចមាននរណាម្នាក់ចូលទន្ទ្រានយកដីនេះមួយម៉ែត្រការ៉េបានឡើយ បើទោះបីជាបច្ចុប្បន្ន ដីនេះគ្មានម្ចាស់កាន់កាប់ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា យឹម សុខ អាយុ ៩២ ឆ្នាំ ជាអ្នករស់នៅភូមិខ្នារ ឃុំទួលព្រិច និងជាអ្នកមកស្នាក់នៅក្នុងខ្ទមស្បូវ ក្នុងទីតាំងដីសម្បថប្រាំធាននេះ បានរៀបរាប់ថា បើតាមលោកតាដឹងដីនេះគឺមានអាយុកាល ប្រមាណ ៤៥០ ឆ្នាំមកហើយ ដោយទុកចោលនៅទំនេររហូតបើទោះបីជាគ្មានម្ចាស់កាន់កាប់ក៏ដោយក៏រឿងរ៉ាវដែលគេដឹងគឺគេខ្លាចរអាគ្រប់គ្នា អំពីបារមីដ៏កាយសាហាវ។

លោកតាបានបន្តថា ការដាំឡើយមានស្ត្រីពីរនាក់ជាបងប្អូនបង្កើតនិងគ្នា ហើយក៏ជាម្ចាស់ដីនៅទីនេះផងដែរ។ ដោយម្នាក់មានកូនប្រុសពីរនាក់ឈ្មោះ “តាមាស និង តាពេជ្រ” រីឯស្ត្រីម្នាក់ទៀត មានកូនស្រីម្នាក់ ឈ្មោះ “យាយនិល” ។ អំឡុងក្រោយមកស្ត្រីទាំងពីរនាក់បងប្អូនបានស្លាប់បាត់ទៅ ដោយនៅសល់តែកូនៗដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នាតែប៉ុណ្ណោះ។

លោកតា យឹម សុខ បានរៀបរាប់បន្តថា ចាប់តាំងពីពេលនោះមក បងប្អូនទាំងបីនាក់ក៏ចាប់ផ្ដើមមានគូស្រកររៀងៗខ្លួន ហើយទំនាស់គ្រួសារ បងប្អូន ក៏កាន់តែរីករាលដាលធំឡើងៗជុំវិញរឿងចែកដីគ្នាមិនត្រូវ ដោយម្នាក់ៗទាមទារយកតែឈ្នះរៀងៗខ្លួន ដោយពួកគេសំអាងថាម្ដាយចែកឱ្យអញ រហូតក៏កើតមានជម្លោះធំឡើងដែលពួកគេសុខចិត្តមកបួលគ្នាស្បថដោយគ្មាននរណាអាចយកដីនេះបានឡើយ ដោយពួកគេមិនមែនស្បថធម្មតានោះទេ គឺបានរៀបចំពិធីសម្បថប្រាំធាន ដែលសម្បថនេះកុំថាឡើយម្ចាស់ដីដែលជាអ្នកស្បថ សូម្បីតែអ្នកក្រៅឬប្រជាពលរដ្ឋនៅទីណាក្តី ក៏មិនអាចមកកាប់ឆ្ការឬទន្ទ្រានយកដីនេះដើម្បីអាស្រ័យផលបានឡើយ។

ស្ត្រីវ័យ ៦៨ ឆ្នាំម្នាក់ មានឈ្មោះ សាន់ សាវី រស់នៅភូមិបឹងខ្នារ ឃុំទួលព្រិច បានរៀបរាប់ថា រឿងដីសម្បថប្រាំធាននេះ គឺមានពីរបីនាក់មកហើយ ដែលធ្វើដំណើរមកពីចម្ងាយហើយចូលកាប់ឆ្កាទន្ទ្រានដីនេះដើម្បីធ្វើស្រែចំការ ប៉ុន្តែមិនបានមួយម៉ោងផង ក៏ចាប់ផ្ដើមចុកអន្ទះអន្ទែង រហូតដល់ស្លាប់ស្ដែងៗតែម្ដង។ ដែលចាប់តាំងពីពេលនោះមកគឺគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ដីនេះជាដាច់ខាត សូម្បីតែអ្នករស់នៅក្បែររបងហើយលួចបង្ខិតព្រុំដើម្បីគេងយកចំណេញលើដីសម្បថប្រាំធាននេះក៏ដោយ ក៏ស្អែកឡើងមានបញ្ហាដែរដោយគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

ចុងក្រោយលោកតា យឹម សុខ បាននិយាយថា មានម្ដងនោះក្នុងទីអារាម វត្តឈូកក្រពុំ ដែលស្ថិតនៅចម្ងាយប្រមាណ ១៥០ ម៉ែត្រ បានមកជីកយកដីដើម្បីទៅចាក់ក្នុងទីអារាម តែត្រឹមមួយឡានដំបូងប៉ុណ្ណោះ ក៏ស្រាប់តែមានបញ្ហាកើតឡើងនៅក្នុងវត្ត ទើបព្រះសង្ឃនាំគ្នាដឹកដីទាំងនោះមកចាក់ក្នុងទីវាលនោះវិញ ។ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានអស់លោកមួយចំនួនដែលត្រូវប៉ាន់ដីក៏បានជូនថវិកា ឱ្យព្រះសង្ឃចាប់ផ្ដើមកសាងជាសាលាឆទានដ៏ធំមួយនៅលើដីនេះ និងកសាងរូបសំណាក់លោកតាមាស យាយនិល និងលោកតាពេជ្រ ជាតំណាងដើម្បីឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ បានចូលដុតទៀនធូប បែរបន់ទៅតាមបំណងប្រាថ្នា ហើយក៏មានអ្នកខ្លះសមប្រកបទៅតាមបំណងប្រាថ្នានោះមែន។ ប៉ុន្តែបើតាមលោកតាដែលស្នាក់នៅកូនខ្ទមខាងក្រោយសាលាឆទាននេះ បានអះអាងថា រហូតមកទល់ពេលនេះសាលានៅមិនទាន់រួចរាល់ ១០០% នៅឡើយទេ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម