ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ២នាក់ លួចសម្ភារៈ មានតម្លៃជិត១លានដុល្លារ
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ លួចសម្ភារៈ មានតម្លៃជិត១លានដុល្លារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ រួចរត់គេចខ្លួនបានមួយរយៈ ហើយក៏ត្រូវសមត្ថកិច្ចវែកមុខឃាត់ខ្លួន បាននៅចំណុចអាផិតមិន លេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ ទី១ ឈ្មោះ នៅ សុផានី ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ លី សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ដោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះធ្វើឡើង រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ បានសារភាពថា កាលពី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងប្រហែល ០១ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ពួកខ្លួនពិតជាបានចូលធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងអាផិតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពិតប្រាកដមែន ដោយយកបានសម្ភារៈរួមមាន Computer, នាទ្បិកាដៃ(តម្លៃ ជាង៦០ម៉ឺន), ទូរសព្ទដៃ , ដង្កាបបត់ និងខ្សែក្រវាត់ ហើយសម្ភារៈមួយចំនួនទុកប្រើ និងមួយចំនួនយកទៅលក់នៅផ្សារឃ្លាំងរំសេវ។

បច្ចុប្បន្នសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
កែសម្រួលដោយ ៖ នាគព័ន្ធ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


