ព័ត៌មានជាតិ
ទូតជប៉ុនប្រចាំកម្ពុជា យកកញ្ចប់ជំនួយបន្ទាន់ជូនពលរដ្ឋ២០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជេីញទទួលអមដំណេីរលោក ណាហ្គាសិ កេនស៊ូកិ (Nagashe Kensuke) ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចែកជូនដល់ជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា និងជួយសម្រួលដល់ការស្ដារជីវភាពឡើងវិញបន្ទាប់ពីវិលត្រឡប់ទៅលំនៅឋានវិញ។

ក្នុងដំណេីរចុះសួរសុខទុក្ខ នាំផ្ដល់អំណោយនេះក៏មានការចូលរួមពីតំណាងអង្គការយូនីសេហ្វ (UNICEF) និងអង្គការ IOM ប្រចាំនៅកម្ពុជាផងដែរ។ សូមជម្រាបផងដែរថា សប្បុរសជនជប៉ុន និងអង្គការដៃគូ បានប្រគល់ថវិកាចំនួន១លាននិង៨សែនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទុកជួយដល់ជនភៀសសឹកដែលកំពុងខ្វះខាត៕
ដោយ ៖ ជុន កុសល








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


