Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចែកធុងសំរាមដល់អង្គភាព និងសហគមន៍ ដើម្បីអនាម័យ

បានផុស

នៅ

ដើម្បីលើកកម្ពស់អនាម័យបរិស្ថាននៅតាមទីសាធារណៈក្នុងមូលដ្ឋាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចែកធុងសំរាមចំនួន ៦០ ដល់បណ្តាអង្គភាព សមាជិកសហគមន៍ និងប្រជាពលរដ្ឋនៅតាមទីតាំងសំខាន់ៗ។ ផ្តល់ជូននេះ ដើម្បីបញ្ចៀសការបោះចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព សុខភាពសាធារណៈ និងការរស់ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេដត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍ មន្ទីរបរិស្ថានខេត្តបានចែកជូនធុងសំរាមសរុបចំនួន ៦០ធុង ដែលទទួលបានបានការឧប្ថម្ភពីក្រុមហ៊ុនមាសតំបន់អូរខ្វាវ (Renaissance)ដើម្បីចែកជូនដោយឥតគិតថ្លៃដល់ រដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាខេត្ត អង្គភាពពន្ធធានាគា ស្នងការខេត្ត សាលាមត្តេយ្យ សហគមន៍តំបន់ការពារធម្មជាតិភ្នំណាមលៀរ និងប្រជាពលរដ្ឋកក្នុងសែនមនោរម្យ។

លោកបានបញ្ជាក់ថា ក្រៅពីធុងសំរាមដែលផ្តល់ជូនអង្គភាព មន្ទីរបរិស្ថាន ក៏បានដាក់ពង្រាយធុងសំរាមបន្ថែមនៅតាមទីសាធារណៈនៅក្នុងក្រុងសែនមនោរម្យ និងនៅតំបន់សំខាន់ៗ ជាពិសេស តាមរមណីដ្ឋាន ក្នុងខេត្តមណ្ឌលគិរីដែលភ្ញៀវទេសចរឧស្សាទៅកម្សាន្តផងដែរ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដាក់ធុងសំរាមថា គឺជាផ្នែកមួយជួយដល់ការកាត់បន្ថយការបោះសំរាមចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់អនាម័យបរិស្ថាន ជាពិសេសក្នុងសហគមន៍ដែលពួកគេរស់នៅ។

ជាមួយគ្នានេះ លោក ហាស់ វិបុល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តមណ្ឌលគិរី មេត្តាចូលរួមថែរក្សាអនាម័យបរិស្ថាន និងចូលរួមយកចិត្តទុកដាក់ក្នុងការបោះចោលសំរាមឱ្យបានត្រឹមត្រូវ​ ដើម្បីទីក្រុងស្អាត សហគមន៍ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម