ព័ត៌មានជាតិ
នាឱកាសភ្ជុំបិណ្ឌ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ដើម្បីអនាម័យសាធារណៈ
ដើម្បីលើកកម្ពស់អនាម័យបរិស្ថានស្អាតតាមទីធ្លាសាធារណៈ ជាពិសេសតាមដងផ្លូវជាតិលេខ ៧៦ឱ្យមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ ស្របពេលឱ្យកាសបុណ្យភ្ជុំបិណ្ឌ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីធ្វើយុទ្ធនាសម្អាតសំរាមតាមផ្លូវជាតិ និងចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាល។ យុទ្ធនាសម្អាតផ្លូវជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ហាន សាខន ប្រធានការិយាល័យគាំពារបរិស្ថានស្តីទីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ មន្រ្តីមន្ទីរ និងមន្រ្តីពាក់ព័ន្ធ បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវ និងតំបន់មានសំរាមច្រើន។ លោកថ្លែងថា៖« យើងបានផ្សព្វផ្សាយ និងធ្វើយុទ្ធនាការសម្អាតការបោះចោលសំរាមពាសវាលពាសកាលក៏ដូចជាលើកកម្ពស់អនាម័យបរិស្ថានស្អាតតាមមូលដ្ឋានក្នុងសហគមន៍និងតាមទីធ្លាសាធារណៈពិសេសតាមដងផ្លូវជាតិលេខ៧៦ ក្រោមប្រធានបទ«ផ្លូវជាតិស្អាតគ្មានសំណល់ប្លាស្ទិក» «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា»។


លោកបានបញ្ជាក់ថា យុទ្ធនាការនេះមានការចូលរួមសហការជាមួយមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ភ្នាក់ងារល្បាតសហគមន៍ គណៈកម្មការ និងសមាជិកសហគន៍ ព្រះសង្ឃ អាជ្ញាធរស្រុកឃុំពលរដ្ឋសុបចំនួន៦៥នាក់ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។


បន្ថែមពីនេះ ដើម្បីអបអរទិវាសម្អាតពិភពលោកលើកទី៨ (8th World Cleanup Day)ក្នុងនាមមន្រ្តីជំនាញ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តមណ្ឌលគិរី មេត្តាចូលរួមថែរក្សាអនាម័យបរិស្ថាន និងចូលរួមយកចិត្តទុកដាក់ក្នុងការបោះចោលសំរាមឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពល្អ ទីក្រុងស្អាត សហគមន៍ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តបន្ថែមទៀត៕
អត្ថបទ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


