ព័ត៌មានជាតិ
លោក ហេង រតនា៖ ការបោសសម្អាតមីនតាមព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុត
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ការបោសសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុត ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តេីម និងបានចែកចេញជាដំណាក់កាលសំខាន់។

បើតាមអគ្គនាយកស៊ីម៉ាក់ ចាប់ពីឆ្នាំ១៩៩២-១៩៩៨ ជាដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ឆ្នាំ១៩៩៨-២០០៣ ជាដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកបន្ថែមថា ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺ និងចងចាំការពិតនេះ ព្រោះថា សហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក ហេង រតនា បានសរសេរថា រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរ និងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារមកហេីយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់ ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រេីប្រាស់កម្លាំង និងច្បាប់សឹកស្អីនោះទេ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត៕






-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


