ព័ត៌មានជាតិ
ពីរថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាង ១២ម៉ឺននាក់ ដើរកម្សាន្តក្នុងខេត្តបាត់ដំបង
ក្នុងរយៈពេល ២ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងមានចំនួនជាង ១២មុឺននាក់។

លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនាកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង មានចំនួនទេសចរសរុប ៣៦,១៨៧ នាក់ ថយចុះ ១៩.៧១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៤៥,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ៣៥,៩៩៣ នាក់ ថយចុះ ១៩.៦៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៤៤,៨១២ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៩៤ នាក់ ថយចុះ ២៥.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ២៦១នាក់។

ដោយឡែកនាឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង មានចំនួនសរុប មានចំនួន ៩១,១៨៥ នាក់ កើនឡើង ៦.០៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨៥,៩៥៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ៩០,៩៧៥ នាក់ កើនឡើង ៦.០៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៧៥៨ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២១០ នាក់ កើនឡើង ៤.៤៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២០១ នាក់។

លោកប្រធានមន្ទីរក៏បានលើកឡើងដែរថា បច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង មានរមណីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ដែលតំបន់ទាំងនោះហើយដែលអាចអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកកម្សាន្តរាល់ពេលដែលមានពិធីបុណ្យម្ដងៗ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


