ព័ត៌មានជាតិ
កម្ពុជា ម៉ាឡេស៊ី រំពឹងថាទំនាក់ទំនងទ្វេភាគី នឹងរីកលូតលាស់កាន់តែខ្លាំងក្លា និងទូលំទូលាយ
កម្ពុជា ម៉ាឡេស៊ី រពឹងថា ទំនងទំនងទ្វេភាគី នឹងកាន់តែរីកលូតលាស់ខ្លាំងក្លា និងទូលំទូលាយបន្ថែមទៀត។ ក្ដីរំពឹងនេះ កើតឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី០២ ខែតុលា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។

នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត, លោកបណ្ឌិត Mohd Hatta ជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ផងដែរ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមបណ្ឌិត Mohd Hatta បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាននយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។
សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


