ព័ត៌មានជាតិ
សភាម៉ាឡេស៊ីបន្តតាមដានការអនុវត្តបទឈប់បាញ់ ក្នុងពេលព្រំដែនកម្ពុជា-ថៃនៅមានភាពតានតឹង
សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី បានបញ្ជាក់ថា ខ្លួនបានតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅអំឡុងពេលដែលបញ្ហាព្រំដែនប្រទេសក្នុងតំបន់ទាំងពីរនេះនៅតែមានភាពតានតឹង។

ការបញ្ជាក់នេះ គឺបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភា លោក ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី ដែលជាប្រធានប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ហើយលោកក៏គាំទ្រនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធី។
ជំនួបសន្ទនាដែលរៀបចំឡើងនៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជានូវការគោរពអនុវត្តបទឈប់បាញ់ ដែលសម្រេចបានកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅគូឡាឡាំពួ ក្រោមកិច្ចអន្តរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្ដូរវេន ដោយមានការចូលរួមសង្កេតការណ៍ដោយបណ្តាប្រទេសជាមិត្ត មានប្រទេសចិនជាដើមនោះ។

សម្ដេច ឃួន សុដារី សង្កត់ធ្ងន់ថា សង្គ្រាមមិនអាចយកសង្គ្រាមមកបញ្ចប់បានឡើយ ហើយកម្ពុជាតែងតម្កល់សន្តិភាព ជាអាទិភាពចម្បងសំខាន់បំផុត ដោយមិនចង់ឃើញពលរដ្ឋខ្លួន ឬ ជាតិសាសន៍ដទៃជួបទុក្ខលំបាកពីសង្រ្គាមទៀតនោះឡើយ។ ក្នុងន័យនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ទៅកាន់ប្រតិភូសភាម៉ាឡេស៊ី ថា កម្ពុជានៅប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលមានស្រាប់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

ជាការឆ្លើយតប លោកបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានគាំទ្រជំហររបស់កម្ពុជាដែលជ្រើសយកការចរចាសម្រាប់ដំណោះស្រាយបញ្ហាព្រំដែន ដែលបានកើតមានឡើងពេលនេះ។ លោក ថា ជម្លោះគឺមិនអាចដោះស្រាយដោយសង្រ្គាមនោះទេ មានតែការចរចាទេ ទើបអាចបញ្ចប់សង្រ្គាមបាន។
លោកសមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានគូសបញ្ជាក់ពីការតាមដានដោយយកចិត្តទុកដាក់របស់សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ីចំពោះការអនុវត្តនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយលោកជឿជាក់ថា បញ្ហាជម្លោះព្រំដែនប្រទេសទាំងពីរ នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


