ព័ត៌មានជាតិ
មាតុភូមិនិវត្តន៍ពលករខ្មែរ រួមចំណែកដល់ការធ្លាក់ថ្លៃសាច់ជ្រូកថៃ ប៉ះពាល់កសិករ
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) នៃក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរជុំវិញភាពតានតឹងព្រំដែនកម្ពុជា-ថៃ បានរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃសាច់ជ្រូក ដែលដាក់សម្ពាធសេដ្ឋកិច្ចលើកសិករចិញ្ចឹមជ្រូកថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទ។

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងចំពេលដែល DIT បានសហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូកថៃ (SRA) ដើម្បីរៀបចំយុទ្ធនាការលក់សាច់ជ្រូក «គុណភាពល្អ» ១០០ បាត/២ គីឡូក្រាម ទូទាំងប្រទេសថៃ ពេញមួយខែតុលា ក្រោមគោលដៅធ្វើឱ្យមានតុល្យភាពឡើងវិញនូវតម្រូវការ និងការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារ ក្រោយតម្លៃជ្រូកនៅកន្លែងចិញ្ចឹមធ្លាក់ចុះ។
អគ្គនាយករងរបស់ DIT លោក Yanee Srimanee បាននិយាយថា តម្លៃសាច់ជ្រូកបានរងសម្ពាធដោយការធ្លាក់ចុះសេដ្ឋកិច្ច ការកាត់បន្ថយអំណាចទិញរបស់អ្នកប្រើប្រាស់ ការធ្លាក់ចុះនៃអាជីវកម្មភោជនីយដ្ឋាន និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករកម្ពុជាជាដើម។ ក្រសួងការងារកម្ពុជាបានឱ្យដឹងថា ពលករខ្មែរជិត ៩០០ ០០០ នាក់ បានវិលចូលស្រុកវិញ គិតត្រឹមថ្ងៃ ៨ សីហា។
កត្តាទាំងអស់នេះ បានកាត់បន្ថយការប្រើប្រាស់សាច់ជ្រូកក្នុងស្រុកថៃ ដែលបណ្តាលឱ្យការផ្គត់ផ្គង់កើនឡើងលើសតម្រូវការ ហើយធ្វើឱ្យតម្លៃធ្លាក់ចុះក្រោមតម្លៃផលិតកម្មរបស់កសិករចិញ្ចឹមជ្រូក៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


