ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រកាយស្តារប្រឡាយតាមដងផ្លូវជាតិលេខ ៤ ដើម្បីរំដោះទឹក
កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយមេអមផ្លូវជាតិលេខ ៤ ដើម្បីរំដោះទឹកជំនន់ក្នុងមូលដ្ឋាន។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ នៃសាលាសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ការកាយស្តារប្រឡាយខាងលើចាប់ពីគល់ស្ពានអាកាសជម្ពូវ័ន ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រហូតទៅដល់ព្រំប្រទល់ខណ្ឌកំបូល។

លោក សុទ្ធ សុជាតិ បានបន្តថា កន្លងមក ដោយសារតែភ្លៀងធ្លាក់មកម្តងៗ ធ្វើឲ្យតំបន់មួយចំនួនមានការជន់លិច ជាពិសេសលើកំណាត់ផ្លូវជាតិលេខ ៤ គល់ស្ពានអាកាសចោមចៅ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង ទើប លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ ស្នើសុំគ្រឿងចក្ររបស់បុរី ជោរី មកកាយស្តារយកកាកសំណល់ចេញពីប្រឡាយឲ្យចរន្តទឹកហូរបានលឿន។ ចំពោះកាកសំណល់ដែលកាយចេញពីប្រឡាយ ត្រូវបានដឹកយកទៅចាក់ចោលនៅទីលានចាក់សំរាម។

អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ អាចធ្លាក់ចូលប្រឡាយ បង្កការកកស្ទះចរន្តទឹកហូរពេលភ្លៀងមកម្តងៗ៕
អត្ថបទ ៖ សុខា







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


