នយោបាយ
សម្ដេចធិបតីប្រាប់ FOX News ថាកម្ពុជាត្រូវការរក្សាតុល្យភាពជាមួយវ៉ាស៊ីនតោន និងប៉េកាំង
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅសារព័ត៌មាន Fox News ថាទោះបីកម្ពុជាកំពុងស្វែងរកឱ្យមានដំណោះស្រាយព្រំដែនជាថៃ តែកម្ពុជាក៏ត្រូវការតុល្យភាពទំនាក់ទំនងរវាងកម្ពុជា ជាមួយអាមេរិក និងចិនផងដែរ។ សម្ដេចថា ការស្វែងរកទំនាក់ទំនងមហាអំណាចមិនអាចលេងល្បែងឈ្នះចាញ់ទេ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fox News នឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាប្រទេសកម្ពុជាជាប្រទេសតូចមួយដែលមិនអាចមានលទ្ធភាពទៅជ្រើសរើសប្រទេសណាមួយប្រឆាំងនិងប្រទេសផ្សេងទេ។
Fox News បានស្រង់ប្រសាសន៍សម្ដេចថា៖ «ការស្វែងរកទំនាក់ទំនងជាមួយមហាអំណាចពិភពលោកដែលប្រកួតប្រជែងគ្នាយើងមិនអាចលេងល្បែងចាញ់ឈ្នះទេ»។

អស់រយៈពេលជាច្រើនឆ្នាំហើយដែលកំពង់ផែសមុទ្ទរាមក្លាយជាចំណុចដែលប្រទាំងប្រទើសគ្នារវាងកម្ពុជានិងអាមេរិក ក្រោយកម្ពុជាបានរៀបចំសាងសង់និងធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកមួយនេះ។ ដោយអាមេរិកបានចោទប្រកាន់ថាកម្ពុជាបានឱ្យចិនដាក់មូលដ្ឋានទ័ពនៅទីនោះ។ យ៉ាងណាក្ដីក្រោយសាងសង់រួចកម្ពុជាបានបើកចំហដល់នាវាចម្បាំងប្រទេសជាមិត្តទាំងអស់បានចូលចត រួមទាំងនាវាចម្បាំងអាមេរិក USS Cincinanati ដែលទើបចូលចតកាលពីខែមករា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅ Fox News ថាតាមរយៈទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ថាមូលដ្ឋានសមុទ្ទរាមមិនត្រូវបានប្រើសម្រាប់កិច្ចសហការជាមួយចិនទេ។
សម្ដេចបានបញ្ជាក់ទៀតថា៖ «រដ្ឋធម្មនុញ្ញរបស់យើងបានចែងថាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសដាក់លើដីកម្ពុជាទេ»។

ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ អាមេរិក និងចិន គឺជាប្រទេសដែលរួមចំណែកធំមួយដល់ការរក្សាបានបទឈប់បាញ់។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាទោះបីជាមានការដឹងឮពីមហាអំណាចក្ដីក៏ថៃនៅតែឈ្លានពានលើដីកម្ពុជារំលោភលើបទបាញ់ដែលសម្រេចបានដដែលដោយបានរាយបន្លាលួស ដាក់កុងតឺន័រ ហាមពលរដ្ឋខ្មែរជាង៨ម៉ឺនមិនឱ្យទៅកាន់ភូមិឋានរបស់ពួកគេវិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


