Connect with us

នយោបាយ

មនុស្ស​ជំនិត​លោក កឹម សុខា ថា យ៉ាងតិច​មាន​មេដឹកនាំ​គណបក្ស​ចំនួន​៩ ដែលមាន​សញ្ជាតិ​ច្រើនជាង​១

បានផុស

នៅ

លោក មុត ចន្ថា អតីត​មនុស្ស​ជំនិត​របស់​លោក កឹម សុខា ហើយ​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​អតីត​គណបក្សប្រឆាំង ដែល​ទើប​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្មីៗ​នេះ​បាន​អះអាងថា តាម​លោក​ដឹង​នៅ​កម្ពុ​ជាមាន​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ចាស់​ទាំង​ថ្មី​ចំនួន​៩ មាន​សញ្ជាតិ​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក មុត ចន្ថា បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់ ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ។

លោក មុត ចន្ថា បាន​លើក​ឡើង​ថា តាម​ការពិនិត្យ​មើ​ល​បញ្ជី​គណបក្ស​នយោបាយ ទាំងចាស់ ទាំង​ថ្មី ដែល​ក្រសួងមហាផ្ទៃ​បាន​ទទួល​ចុះបញ្ជី គឺ​មាន​គណបក្ស​នយោបាយ​យ៉ាងតិច​ចំនួន​ប្រាំបួន​ដែល​ប្រធាន​មាន​សញ្ជាតិ​ពីរ គឺ​បារាំង អាមេរិក និង​កាណាដា​។ លោក​ថា ក្នុងចំណោម​គណបក្ស​ទាំងនោះ​រួមមាន ទី​១- គណបក្ស​ហ៊្វុនស៊ិនប៉ិច ទី​២- គណបក្ស​ភ្លើង​ទៀន ទី​៣- គណបក្ស​ខ្មែរ​ឈប់​ក្រ ទី​៤- គណបក្ស​ខ្មែរ​សាធារណរដ្ឋ ទី​៥- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទី​៦- គណបក្ស​ខ្មែរ​តែមួយ ទី​៧- គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទី​៨- គណបក្ស​ខ្មែរ​អភិរក្ស ទី​៩- គណបក្ស​កម្ពុជា​និយម​។​

​បើតាម​លោក មុត ចន្ថា នៅពេល​សេចក្តី​ព្រាងច្បាប់​វិសោធនកម្ម នៃ​រដ្ឋធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​មុខតំណែង​ប្រធាន​ព្រឹទ្ធសភា​-​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន គណបក្ស​នយោបាយ​ទាំងនោះ​មិន​អាច​ប្រកាស​ឈ្មោះ​ប្រធាន​គណបក្ស​ប​ច្ចុ​ប្បន្ន​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បានទេ នៅ​ពេល​បើក​យុទ្ធនាការ​បោះឆ្នោត និង​ដាក់ឈ្មោះ​ស្នើ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប្រសិនជា​គណបក្ស​មាន​ភ័ព្វ​វាសនា​ឈ្នះ​ការបោះឆ្នោត​។

លោក មុត ចន្ថា លើកឡើង​ដែរ​ថា ឈ្មោះ​របស់​ឥស្សរជន​ជា​ប្រធាន​គណបក្ស​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី គឺជា​យុទ្ធសាស្ត្រ​បោះឆ្នោត និង​ជា​សារ​នយោបាយ​យ៉ាង​សំខាន់​មួយ នៅ​ក្នុង​ការឃោសនា​ស្វែងរក​ការ​គាំទ្រ និង​សម្លេង​ឆ្នោត​ពី​ម្ចាស់​ឆ្នោត ទោះ​នៅ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ ឬ​មូលដ្ឋាន​។ លោក​ថា នេះ​ជា​ឧបសគ្គ​នយោបាយ​មួយ​ក្នុង​ដំណើរ​ការរៀបចំ​អង្គ​ការចាត់​នយោបាយ រចនាសម្ព័ន្ធ និង​ការ​កសាង​កម្លាំង​គាំទ្រ ជាពិសេស​ក្នុង​ដំណើរការ​បោះឆ្នោត​ទាំងមូល​។ គណបក្ស​ទាំងនោះ​មាន​ជម្រើស​យ៉ាងតិច​បី គឺ ទី​១- ប្តូរ​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​ពីរ​ចេញ​, ទី​២- ប្រធាន​គណបក្ស​មាន​សញ្ជាតិ​ពីរ​ប្រកាស​លាលែង​ស​ញ្ជា​តូ​នីយ៍កម្ម និង​ទី​៣- ជ្រើសរើស​ឥស្សរជន​ម្នាក់ទៀត​មាន​សញ្ជាតិ​តែមួយ​អម​ជាមួយ​ប្រធាន​បច្ចុប្បន្ន​។

ក្នុង​បរិបទ​កម្ពុជា លោក មុត ចន្ថា អះអាង​ថា ផ្នត់គំនិត​រឹងមាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ទូទៅ​នោះ​ឆ្នោត​លើ​ឥស្សរភាព និង​ប្រជាប្រិយភាព​របស់​អ្នកដឹកនាំ​នយោបាយ ជាជាង​បោះឆ្នោត​ដោយ​ផ្អែកលើ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​។ ដោយសារ​មូលហេតុ​ចម្បង​នេះ​ហើយ ទើប​គណបក្ស​នយោបាយ​ជាច្រើន ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ពុំ​មាន​ឱកាស​ឈ្នះ​បាន​អាសនៈ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ សិក្សា​រៀបចំ​ធ្វើ​សេចក្តី​ព្រាងច្បាប់ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តី​ព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តី​ស្នើច្បាប់ ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម