នយោបាយ
៨ថ្ងៃ គ.ជ.ប ទទួលស្គាល់ជាផ្លូវការគណបក្ស ១ និងកំពុងពិនិត្យ ១ទៀត សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលបណ្ដោះអាសន្នរយៈពេល ៨ថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។

សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង ៣០នាទីល្ងាច គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ លើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សនយោបាយចំនួន ១ និងកំពុងពិនិត្យលើពាក្យសុំចុះបញ្ជីចំនួន ១ ផ្សេងទៀត។

គណបក្សនយោបាយ ដែល គ.ជ.ប សម្រេចទទួលស្គាល់រួចហើយនោះ គឺគណបក្សប្រជាជនកម្ពុជា ដែលបានដាក់មណ្ឌលឈរឈ្មោះចំនួន ៨ភូមិភាគ និងមានបេក្ខជនសរុបចំនួន ១១៦រូប។ ចំណែកគណបក្សនយោបាយ ដែល គ.ជ.ប កំពុងពិនិត្យនោះ គឺគណបក្សឆន្ទៈខ្មែរ ដែលបានដាក់មណ្ឌលឈរឈ្មោះចំនួន ៨ភូមិភាគ ហើយក៏បានដាក់បេក្ខជនសរុបចំនួន ១១៦រូប ដែរ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ មានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាមប្រតិទិន នៃការបោះឆ្នោត គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


