នយោបាយ
ព្រឹកនេះ គណបក្សហ៊្វុនស៊ិនប៉ិច រៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ
នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ក្រោយការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ព្រមទាំង កំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងប្រាប់កម្ពុជាថ្មីថា របៀបវារៈនៅក្នុងសមាជវិសាមញ្ញ រួមមាន គឺទី១ យាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សមួយចំនួន ព្រមទាំងការប្រកាសសមាសភាពថ្នាក់ដឹកនាំមួយចំនួនទៀត ដែលមានអនុប្រធានជាដើម និងអនុម័តគោលនយោបាយគណបក្សផងដែរ។
សមាជនេះ ធ្វើឡើងក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០ នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣ និង៤០នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សូមបញ្ជាក់ថា ក្រោយយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ បានធ្វើផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតែមានភាពប្រេះស្រាំស្រាប់នោះ បានឈានទៅបែកបាក់កាន់តែធ្ងន់ធ្ងរ ដោយថ្នាក់ដឹកនាំបានបែកចេញជាពីរក្រុម គឺទីមួយ ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ ហើយមួយក្រុមទៀត គឺក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី ជាដើម (ក្រុមនេះគ្រោងយាងព្រះអង្គម្ចាស់ នរោត្តម អរុណ រស្មី ធ្វើជាប្រធានបក្ស)។

ជាការកត់សម្គាល់ ថ្នាក់ដឹកនាំទាំងពីរក្រុម តែងតែអះអាងថា ក្រុមមួយធ្វើសកម្មភាពដោយខុសច្បាប់ ខុសលក្ខន្តិកៈ ហើយក្រុមមួយទៀត ក៏ប្រកាសដូចគ្នា។ ដូច្នេះ គេមិនដឹងថា ក្រុមណាខុស ក្រុមណាត្រូវនោះទេ។ ប៉ុន្តែ កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃបានចេញលិខិតមួយថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីធ្វើការសម្របសម្រួលផ្ទៃក្នុង មុននឹងធ្វើសសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្ស។ បើទោះបីជាមានលិខិតពីក្រសួងមហាផ្ទៃនេះក្តី ក៏ផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេស ថ្នាក់ដឹកនាំទាំងពីរក្រុម នៅតែមិនអាចសម្របសម្រួលគ្នាបាននោះឡើយ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


