Connect with us

នយោបាយ

គណបក្សភ្លើងទៀន ទទួលបានលិខិតស្នើសុំចូលជាសមាជិកបក្ស របស់លោក សុន ឆ័យ រួចហើយ

បានផុស

នៅ

គណបក្សភ្លើងទៀន បានទទួលលិខិតស្នើសុំចូលជាសមាជិក ពីសំណាក់លោក សុន ឆ័យ អតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ រួចហើយ។ នេះបើតាមការឲ្យដឹងពីលោក ​ថាច់ សេដ្ឋា ​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន។

លោក ថាច់ សេដ្ឋា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀនរបស់លោក បានទទួលលិខិតស្នើសុំចូលជាសមាជិក ពីសំណាក់លោក សុន ឆ័យ រួចហើយ។ ប៉ុន្តែមិនទាន់ មានការកំណត់តួនាទី និងតំណែងរបស់លោក សុន ឆ័យ នៅក្នុងគណបក្សភ្លើងទៀន នៅឡើយទេ ពីព្រោះលោកកំពុងស្ថិតនៅក្រៅប្រទេស នៅឡើយ។

សូមជម្រាបថា លោក សុន ឆ័យ អតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសថា រូបលោកបានសុំចូល ជាសមាជិកនៃគណបក្សភ្លើងទៀន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបានចុះហត្ថលេខាដោយលោក សុន ឆ័យ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២នេះ បានសរសេរថា លោកជាអតីតតំណាងរាស្រ្ដ សូមធ្វើការប្រកាសជាសាធារណៈថា រូបលោក ស្នើសុំចូលជាសមាជិក នៃគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ តទៅ។

សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ថែមថា «គណបក្សភ្លើងទៀន ជាគណបក្សដែលរូបខ្ញុំ ក៏ដូចជាបងប្អូនរួមជាតិជាច្រើន ធ្លាប់បានចូលរួម និងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្ស ដែលបម្រើ និងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ»។

លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីរូបលោកដាក់លិខិតស្នើសុំ ទៅកាន់ក្រសួងមហាផ្ទៃ៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម