នយោបាយ
ចិន ប្រកាសជំហរដោះស្រាយបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងតាមច្បាប់អន្តរជាតិ និងតាមការសន្ទនាគ្នា
នៅពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២២នេះ បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង នឹងនៅតែជាប្រធានបទក្តៅគគុកមួយសម្រាប់កម្ពុជាក្នុងការដឹកនាំដោះស្រាយ។ ប៉ុន្តែ រដ្ឋាភិបាលចិន បានប្រកាសគោលជំហរហើយថា ចិនប្រកាន់គោលការណ៍ដោះស្រាយបញ្ហាជម្លោះនេះដោយផ្អែកតាមច្បាប់អន្តរជាតិ និងតាមរយៈយន្តការពិភាក្សាសន្ទនាគ្នា។

តាមរយៈកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី»នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ៖ «អំពីបញ្ហាសមុទ្រចិនខាងត្បូង ភាគីចិន ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព ទឹកដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ទន្ទឹមនឹងនេះ ចិនបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គោរពតាមប្រវត្តិសាស្រ្តពិតជាក់ស្ដែង និងដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ និងតាមរយៈកិច្ចពិភាក្សាសន្ទនា»។
លោកថា ភាគីចិន យល់ថាប្រទេសពាក់ព័ន្ធ គួរតែរក្សាទំនាក់ទំនងសន្ទនាមុនពេលដោះស្រាយបញ្ហាជម្លោះដែនដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រ គ្រប់គ្រងជម្លោះខ្វែងគំនិតគ្នា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពិភាក្សាអំពីការអភិវឌ្ឍន៍រួម។ ចិន និងប្រទេសក្នុងអាស៊ាន អាចជំរុញកិច្ចចរចារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងសកម្មដោយតាមរយៈការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើតជាលក្ខខណ្ឌ និងបរិយាកាសល្អប្រសើរសម្រាប់ការដោះស្រាយបញ្ហាជម្លោះចុងក្រោយ រួមគ្នាកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអះអាងថា កម្ពុជានឹងប្រឹងប្រែងសម្រេចចេញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) នៅក្នុងឆ្នាំ២០២២នេះក្នុងពេលដែលកម្ពុជាជាប្រធានផ្លាស់វេនអាស៊ាន។ ប៉ុន្តែ សម្តេចតេជោ ក៏បានអះអាងដែរថា បើមិនអាចចេញបានទេ ក៏មិនអាចបន្ទោសកម្ពុជាបានដែរ ព្រោះបញ្ហានេះ មិនងាយនឹងដោះស្រាយឡើយ។
យ៉ាងណាក៏ដោយ លោក វ៉ាង វិនធាន បានលើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពជារួមបច្ចុប្បន្ននៅតំបន់សមុទ្រចិនខាងត្បូង មានស្ថិរភាព។ ការពន្លឿនកំណត់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងឆាប់រហ័ស គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសចិន និងបណ្ដាប្រទេសអាស៊ាន។ ក្រោមបរិបទញាំញីនៃជំងឺកូវីដ ចិន និងបណ្តាប្រទេសអាស៊ាន កំពុងពុះពារជំរុញកិច្ចចរចាខ្លឹមសារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដោយវិធីបត់បែន ដើម្បីអាចកំណត់បានយ៉ាងឆាប់រហ័ស៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ