នយោបាយ
តើ គ.ជ.ប មានការងារអ្វីខ្លះទៀត ត្រូវធ្វើក្រោយបញ្ចប់ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ?
នៅមានការងារជាច្រើនទៀតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ត្រូវធ្វើរហូតដល់ថ្ងៃបោះឆ្នោត បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបេក្ខជនគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប ។

លោក សោម សូរីដា បានប្រាប់«កម្ពុជាថ្មី»ថា បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបេក្ខជនគណបក្សនយោបាយ កិច្ចការបន្ត គឺ គ.ជ.ប នឹងរៀបចំបោះពុម្ពសន្លឹកឆ្នោតទៅតាមលទ្ធផលលេខរៀងនៃគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយបន្ទាប់ពីបោះពុម្ពសន្លឹកឆ្នោត គ.ជ.ប នឹងត្រៀមរៀបចំសម្ភារៈបរិក្ខារដែលបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ។ សម្ភារៈសំខាន់ៗសម្រាប់ការបោះឆ្នោត រួមមាន ទី១.បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ដែលបញ្ជីទាំងអស់ត្រូវរៀបចំឲ្យបានគ្រប់គ្រាន់ទៅតាម ឃុំសង្កាត់ ទាំងអស់។ ទី២.ហឹបឆ្នោតដែលត្រូវដាក់នៅតាមការិយាល័យបោះឆ្នោត ទី៣. រៀបចំសន្លឹកឆ្នោតដែលបោះពុម្លរួច សម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ។
ចំណែក ទី៤. ទឹកខ្មៅលុបលាងមិនជ្រះដែលទឹកខ្មៅនេះបានបញ្ជាទិញរួចរាល់ហើយ តែមិនទាន់ទទួលបាននៅឡើយទេ។ ទី៥. ត្រាសំងាត់ដែលត្រូវបោះនៅលើខ្នងសន្លឹកឆ្នោត ដើម្បីកំណត់ថា ជាសន្លឹកឆ្នោតបានការ។ លោកថា សម្ភារៈទាំង៥មុខនេះ ត្រូវត្រៀមរៀបចំឲ្យរួចរាល់សម្រាប់ការិយាល័យជាង២៣៦០០ការិយាល័យទូទាំងប្រទេស។
បន្ទាប់ពីនោះ គ.ជ.ប ត្រូវគ្រប់គ្រងការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលយុទ្ធនាការឃោសនានេះ មានរយៈពេល១៤ថ្ងៃ ហើយបន្ទាប់ពីការឃោសនានេះ គឺឈានចូលដល់ថ្ងៃបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅគ្រប់ការិយាល័យទាំងអស់ ហើយបន្ទាប់ពីថ្ងៃបោះឆ្នោត គឺជាការផ្ទៀងផ្ទាត់នៅគណៈកម្មការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ និងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងបន្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ លោកថា នេះ គឺជាការកិច្ចការ ដែល គ.ជ.ប ត្រូវធ្វើជាបន្តបន្ទាប់ ក្រោយពីការចុះបញ្ជីបេក្ខជនគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។

ជាមួយគ្នានោះ ក្នុងនាម គ.ជ.ប លោកសោម សូរីដា បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ដែលមានគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សូមចូលរួមនៅក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពក្រមសីលធម៌ សម្រាប់គណបក្សនយោបាយឲ្យបានត្រឹម។ ក្នុងនោះ អង្គការសង្គមស៊ីវិល ក៏ត្រូវតែអនុវត្តទៅតាមច្បាប់ និងបទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត។
ជាមួយគ្នានោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលត្រូវប្រើសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ត្រូវត្រៀមឯកសារសម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា ខាងមុខ ដែលឯកសារទាំងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក្នុងករណីដែលមិនទាន់មាន ឬបាត់ ឬខូច ត្រូវអញ្ជើញទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ដើម្បីបំពេញបែបបទចូលរួមបោះឆ្នោត ដែលដំណើរការនេះ នឹងត្រូវធ្វើរយៈពេលមួយខែមុនថ្ងៃបោះឆ្នោត ហើយត្រូវបញ្ចប់មួយថ្ងៃមុនការបោះឆ្នោតមកដល់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


