នយោបាយ
តើប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សាយ និងមិនត្រូវផ្សាយព័ត៌មានបែបណា នៅថ្ងៃស និងថ្ងៃបោះឆ្នោត?
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា សម្រាប់ថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចផ្សព្វផ្សាយព័ត៌មានបាន តែការផ្សព្វផ្សាយនោះមិនត្រូវផ្សាភ្ជាប់នឹងសារនយោបាយ របស់គណបក្សនយោបាយ ឬខ្លឹមសារមានលក្ខណៈគាំទ្រគណបក្សនយោបាយណាមួយជាដើម។

លោក សោម សូរីដា អគ្គលេខាធិការរង និងអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតបានដដែល នៅមុនមួយថ្ងៃនៃការបោះឆ្នោត (ថ្ងៃស) និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ ការផ្សព្វផ្សាយនោះ ជាការផ្សព្វផ្សាយពាក់ព័ន្ធនឹងការបោះឆ្នោត, ពាក់ព័ន្ធនឹងសារអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត, ពាក់ព័ន្ធនឹងការរំលឹកការអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោត នៅតាមការិយាល័យដែលពួកគាត់មានឈ្មោះនៅទីតាំងនោះ, ពាក់ព័ន្ធនឹងឯកសារដែលប្រជាពលរដ្ឋ ត្រូវប្រើសម្រាប់បោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា «ចឹងជាទូទៅ គឺជាការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ នឹងការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែរាល់ព័ត៌មានដែលផ្សព្វផ្សាយមិនត្រូវ ភ្ជាប់នឹងសារនយោបាយរបស់គណបក្ស ឬក៏ព័ត៌មានដែលាមានខ្លឹមសារគាំទ្រដល់គណបក្សនយោបាយ ឬបេក្ខជនណាម្នាក់នោះទេ»។
លោក សោម សូរីដា អគ្គលេខាធិការរង បានគូសបញ្ជាក់ថា ក្នុងករណីដែលប្រព័ន្ធផ្សព្វផ្សាយ មិនអនុវត្តតាមគោល ការណ៍ ដែលបានបញ្ជាក់ខាងលើនេះ គឺប្រព័ន្ធផ្សព្វផ្សាយនោះ នឹងរងការពិន័យជាលាយល័ក្ខណ៍អក្សរពី គ.ជ.ប។ ករណីនេះ គ.ជ.ប នឹងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការបញ្ឈប់ការផ្សព្វផ្សាយ ដែលត្រូវបានហាមឃាត់ទៅតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួប្រកួតប្រជែង ដើម្បីដណ្ដើមយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


