Connect with us

នយោបាយ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រើនរំលឹក​គណបក្ស​ភ្លើងទៀន​ជាថ្មី

បានផុស

នៅ

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​ក្រើនរំលឹក​ជាថ្មី​ចំពោះ​គណបក្ស​គណបក្ស​ភ្លើងទៀន ឲ្យ​ធ្វើការ​ពិនិត្យ និង​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​ត្រូវបំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ​កំណត់ដោយ​បទ​ប្បញ្ញត្តិ នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ​។

នេះ​បើ​យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​ផ្ញើជូន​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​។

លិខិត​នោះ​បញ្ជាក់ថា ផ្អែក​តាម​បញ្ញត្តិ​មាត្រា​២៦​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លិខិត​ដូច​បាន​ចុះ​ក្នុង​យោង​ខាងលើ ក្រសួង មហាផ្ទៃ​សូម​ធ្វើការ​រំលឹក​ជាថ្មី​ចំពោះ​គណបក្ស​ភ្លើងទៀន ត្រូវធ្វើ​ការពិនិត្យ និង​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ឱ្យ បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ប្រការ​២០ ប្រការ​៣១ ប្រការ​៣៣ និង​ប្រការ​៥៣ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​ស្មារតី នៃ​លិខិត​លេខ ១២៣០ សជណ ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​ត្រូវបំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ​កំណត់ដោយ​បទ​ប្បញ្ញត្តិ នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ផងដែរ​។

ជា​មួយ​នេះ​ដែរ គណបក្ស​ភ្លើងទៀន ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ជូន​មក​ក្រសួងមហាផ្ទៃ អំពី​អាសយដ្ឋាន​ទីស្នាក់ការ​ក​ណ្តា​ល​គណបក្ស​ជា​កំណត់​។

គួររំលឹកថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ ក្រសួងមហាផ្ទៃ​បានស្នើ​ឱ្យ​គណបក្ស​ភ្លើងទៀន ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ ពាក់ព័ន្ធ​នឹង​ករណី​មិន​ប្រក្រតី​ក្នុងការ​តែងតាំង លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស ដោយ​អះអាងថា ការសម្រេច​តែងតាំង​លោក សុន ឆ័យ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​លិខិត​លេខ​៥៧៩ សជណ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា​២៦​ថ្មី នៃ​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​លក្ខន្តិកៈ​គណបក្ស​ភ្លើងទៀន ដេ​ល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ត្រង់​ប្រការ​២០ បានសរសេរថា សមាជ​គណបក្ស គឺជា​ស្ថាប័ន​កំពូល​របស់​គណបក្ស​។ សមាជិក​ចូលរួម​ដោយ​ប្រតិភូ​តំណាង​សមាជិក​គណបក្ស​។ សមាជ​កំណត់​ទិសដៅ និង​នយោបាយ​របស់​គណបក្ស​ហើយ​អនុម័ត​លើ​សេចក្តីសម្រេច​សំខាន់ៗ ដែល​គណៈកម្មាធិការ​នា​យក​ដាក់ជូន​។

សមាជ​ជ្រើសតាំង​ប្រធាន​គណបក្ស​តាមរយៈ​ការបោះឆ្នោត​ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០​ភាគរយ បូក​១) នៃ​សមាជិក​វត្តមាន​។​

សមាជ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០​ភាគរយ បូក​១) នៃ​សមាជ​នៃ​សមាជិក​វត្តមាន​។​

​សិទ្ធិ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណបក្ស និង​សមាជិក​គណៈកម្មាធិការ​នាយក​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​គណបក្ស​។​ សមាជិក​អាចធ្វើ​ការកែទម្រង់​រចនា​សម្ព័ន្ធ​របស់​គណបក្ស​។

ចំណែក​ប្រការ​៣៣ បាន​បញ្ជាក់ថា ប្រធាន​គណបក្ស​តែងតាំង​អនុប្រធាន​យ៉ាងតិច​មួយរូប​ក្នុងចំណោម​សមាជិក គណៈកម្មាធិការ​នាយក បន្ទាប់ពី​មានការ​យល់ព្រម​ពី​មតិ​ភាគច្រើន​ដាច់ខាត នៃ​គណៈកម្មាធិការ​នាយ​កស​ម្រា​ប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ អនុប្រធាន​គណបក្ស​ទ​ទួល​ដឹកនាំ​ការងារ​គណបក្ស តាម​ការកំណត់​របស់​ប្រធាន​។ នៅពេល​អវត្តមាន​រប​ស់​ប្រធាន​គណបក្ស អនុប្រធាន​មួយរូប​ត្រូវបាន​ប្រគល់​សិទ្ធិ​ដោយ​ប្រធាន ជា​ប្រធានស្តីទី​គណបក្ស​។​

​រីឯ​មាត្រា​២៦ ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​បាន​បញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​រួចហើយ ត្រូវ​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ នូវ​បញ្ជី​ឈ្មោះ​ប្រធាន និង​អនុប្រធាន នៃ​គណបក្សនយោបាយ ក្នុងករណី​ដែលមាន​អនុប្រធាន និង​សមាសភាព នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​ស​មូល នឹង​គណៈកម្មាធិការ​នា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្សនយោបាយ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប ដែល​បិទ​រូបថត​ទំហំ​៤ គុណ​នឹង​៦​។

ការផ្លាស់ប្ដូរ​ប្រធាន ឬ​អនុប្រធាន គណបក្សនយោបាយ ឬ​សមាសភាព នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​ស​មូល និង​គណៈកម្មាធិការ​នា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​នយោបាយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប​របស់​សមាសភាព​ថ្មី ដែល​មាន​បិទ​រូបថត​ទំហំ​៤ គុណ​នឹង​៦៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣២ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម