នយោបាយ
Breaking News! គ.ជ.ប សម្រេចបដិសេធការសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតគណបក្សភ្លើងទៀន
នៅថ្ងៃទី១៥ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបដិសេធលើពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយគណបក្សមួយនេះមិនបានបំពេញតាមលក្ខខណ្ឌ និងនីតិវិធី។ នេះបើតាមសេចក្តីប្រកាសបដិសេធរបស់គ.ជ.ប នៅរសៀលថ្ងៃចន្ទនេះ។

បើតាមសេចក្ដីប្រកាស គឺ គ.ជ.ប បានសម្រេចបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត ដោយមូលហេតុ គណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាពីនីត្យានុកូលកម្ម។
បន្ទាប់ពីទទួលបានពាក្យសុំចុះបញ្ជីរបស់គណបក្សភ្លើងទៀន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពិនិត្យរកឃើញថា គណបក្សមួយនេះ មានការខ្វះខាតឯកសារ ពោល គឺខ្វះសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈគណបក្សនេះ បានប្រើប្រាស់តែលិខិតថតចម្លង ប៉ុន្តែ មិនមានការបញ្ជាក់នីត្យានុកូលកម្មឡើយ។

ជាមួយគ្នានេះ គ.ជ.ប ក៏បានបដិសេធការឈរឈ្មោះរបស់លោក រ៉ុង ឈុន ជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀន លេខរៀងទី១ មណ្ឌលខេត្តកណ្ដាល ដោយហេតុថា លោក រ៉ុង ឈុន កំពុងជាប់ទោសទណ្ឌ ដែលមិនទាន់បានស្ដារនីតិសម្បទាគ្រប់គ្រាន់ឡើងវិញនៅឡើយ។ ក្រោយមានបញ្ហាលើលក្ខខណ្ឌមួយចំនួននេះ គណបក្សភ្លើងទៀន ក៏បានសម្រេចដាក់ឯកសារពាក់ព័ន្ធបន្ថែមទៅកាន់ គ.ជ.ប ហើយបានសម្រេចដកឈ្មោះលោក រ៉ុង ឈុន ពីបញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល។
មុនការប្រកាសបដិសេធរបស់គ.ជ.ប នៅថ្ងៃនេះ គណបក្សភ្លើងទៀន ក៏ប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិក សកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅទូទាំងប្រទេស ធ្វើការតវ៉ាផងដែរ ក្នុងករណីគណបក្សភ្លើងទៀនត្រូវបានគ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣។ ចំពោះការប្រកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាត់វិធានការច្បាប់ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

តាមរយៈសារសំឡេងបង្ហោះតាមបណ្តាញតេឡេក្រាម សម្តេចតេជោ បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពណាមួយជាមួយមេដឹកនាំបក្សភ្លើងទៀនឲ្យសោះ និងបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រៀមកម្លាំង ដើម្បីអនុវត្តវិធានច្បាប់ ដោយមិនអនុញ្ញាតឲ្យក្រុមប្រឆាំង បង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនោះឡើយ។
សម្តេច ក៏បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមខ្លួនចាប់យកក្បាលម៉ាស៊ីនទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់គណបក្សភ្លើងទៀន ដែលហ៊ានចេញមុខប្រឆាំងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ដោយមិនអត់ឱនឱ្យទង្វើដែលគ្មានទំនួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀនឡើយ៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សិប្បកម្មស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ពង្រីកទីផ្សារនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសចំនួន៣ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ភស្តុតាងថ្មីបង្ហាញថា Rosé ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Kang Dong Won