នយោបាយ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ ឯកភាពផ្ទៃក្នុង
នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែវិច្ឆិកា និងលើកទិសដៅការងារ ខែបន្ទាប់ នៅមន្ទីរគណបក្សខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន សមាជក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត សក្រុង-ស្រុក និងសឃុំ-សង្កាត់ សរុប ៤៥០ នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លទ្ធផល ក៏ដូចជាវឌ្ឍនភាពការងារមួយចំនួនរបស់គណបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ របស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមបានបានគូសបញ្ជាក់ថា ការងារចម្បងរបស់គណបក្សគឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ គោលជំហ ទស្សនៈសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាប្រចាំ ជាពិសេសជំរុញទៅដល់សាខា និងអនុសាខា ឱ្យបន្តសកម្មភាពជាប្រចាំដើម្បីសម្រេចបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ក្រុមការងារគណបក្សចុះជួយខេត្ត និងគណបក្សតែងរៀបចំកិច្ចប្រជុំប្រចាំខែជាទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ ក៏ដូចជាក្ដាប់សភាពការណ៍ជាក់ស្ដែងរបស់សមាជិកបក្ស ជាពិសេសស្ដាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរៀបចំទិសដៅការងារសម្រាប់ខែបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


