នយោបាយ
ប្រធានសភាកម្ពុជាស្នើម៉ាឡេស៊ីដាក់បញ្ចូលសេចក្ដីសម្រេចមួយអំពីសន្ដិភាពទៅក្នុងមហាសន្និបាតអាយប៉ា
ប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី បានស្នើដល់ប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ក្នុងការទទួលយកដាក់បញ្ចូលសេចក្ដីព្រាងសេចក្ដីសម្រេចមួយស្ដីពីសន្ដិភាពសកលដែលសភាកម្ពុជាផ្ដួចផ្ដើមទៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦។

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចប្រធានសភាកម្ពុជា និងប្រធានសភាម៉ាឡេស៊ីនៅវិមានសភាកម្ពុជាកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយលោកប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ក៏បានទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា ដោយបានវាយតម្លៃ និងគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះពលិកម្មនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសន្តិភាព។
នាយកខុទ្ទកាល័យប្រធានសភា និងជាអ្នកនាំពាក្យលោក កែវ ពិសិដ្ឋ បានឱ្យកម្ពុជាថ្មីដឹងថា ពង្រាងសេចក្ដីសម្រេចដែលសម្ដេចប្រធានសភាបានស្នើនោះគឺជារបៀវវារៈទាក់ទងនឹង «សន្ដិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» ដោយរដ្ឋសភាកម្ពុជានឹងផ្ដួចផ្ដើមព្រាងសេចក្ដីសម្រេចនេះដើម្បីពិភាក្សា និងសុំការគាំទ្រពីសមាជិកនៃមហាសន្និបាតអាយប៉ា។

លោកបានបញ្ជាក់ថា៖ «សម្តេចលោកលើកពីការស្នើប្រធានបទ “សន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលស៊ីគ្នានឹងមូលបទរបស់អាយប៉ា “បរិយាបន្ន និងនិរន្តភាព”។ កម្ពុជានឹងព្រាងសេចក្តីសម្រេច ពាក់ព័ន្ធនឹងប្រធានបទ នេះ ដោយនឹងបញ្ជាក់ពី “ធម្មនុញ្ញសន្តិភាព” ដែលជាឯកសារគោលមួយដ៏សំខាន់ ដែលផ្តួចផ្តើមដោយសម្តេចតេជោ កាលពីកិច្ចប្រជុំសភាអន្តរជាតិ IPTP១១»។
សភាកម្ពុជាទើបបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំប្រឆ្នាំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ហើយបានសម្រេចនូវសេចក្តីប្រកាសភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពជាតម្រូវការរបស់មនុស្សជាតិទូទំាងសកលលោក គ្មានប្រទេសណាមួយមិនត្រូវការសន្តិភាពនោះឡើយ។

គួរឱ្យដឹងដែរថាមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា ដែលវិវត្តន៍មកពីអង្គការអន្តរសភាអាស៊ានត្រូវបានបង្កើតឡើងនៅដើមទស្សវត្សទី៩០ ដោយប្រទេសភីលីពីនជាប្រធានដឹកនាំដំបូងគេឆ្នាំ១៩៩៣ និងឆ្លាស់វេនដឹកនាំជាបន្តបន្ទាប់ក្នុងប្រទេសសមាជិកអាស៊ាន។ ប្រទេសម៉ាឡេស៊ីបានទទួលទង់បន្តវេនក្នុងការដឹកនាំអាយប៉ាបន្ទាប់ពីប្រទេសឡាវសម្រាប់ការដឹកនាំឆ្នាំ២០២៥នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ