នយោបាយ
លោក សូ ណារ៉ូ៖«កាន់តែសរសេរ កាន់តែដឹងថា សម រង្ស៊ី ល្ងង់ខ្លៅខាងច្បាប់អន្តរជាតិ ចេះតែញុះញង់ និងបោកប្រាស់អ្នកគាំទ្រ»
លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៅរសៀលថ្ងៃពុធនេះ បានចេញមកពន្លះលោក សម រង្ស៊ី ដែលចង់ឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)អនុវត្តមកលើសម្តេចតេជោ ហ៊ុន សែន ដូចករណីលោក Duterte អតីតប្រធានាធិបតិហ្វីលីពីន។ លោកបានហៅលោក សម រង្ស៊ី ថាជាមនុស្សល្ង់ខ្លៅខាងច្បាប់អន្តរជាតិ ប៉ុន្តែ ចេះច្បាស់ណាស់ ចេះតែខាងដើរញុះញង់ និងដើរបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន។

នៅលើហ្វេសប៊ុក លោកបណ្ឌិត សូ ណារ៉ូ បានពន្លះបុគ្គល សម រង្ស៊ី ដូច្នេះថា៖ «កាន់តែសរសេរ កាន់តែដឹងថា ជនក្បត់ជាតិ សម រង្ស៊ី ល្ងង់ខ្លៅខាងច្បាប់អន្តរជាតិ។ គាត់ចេះតែបទញុះញង់ បោកប្រាស់អ្នកគាំទ្រឱ្យមានសង្ឃឹមទាំងងងឹតងងុល មិនយល់ច្បាប់»។ លោកបណ្ឌិត សូ ណារ៉ូ បានប្រដៅបុគ្គល សម រង្ស៊ី ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) មានសមត្ថកិច្ចកាត់ទោសតែលើករណីបទឧក្រិដ្ឋណាដែលកើតឡើងនាថ្ងៃ ឬក្រោយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ ដែលជាថ្ងៃតុលាការចាប់កំណើតចូលជាធរមានជាផ្លូវការតែប៉ុណ្ណោះ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) មិនមានសមត្ថកិច្ចធ្វើប្រតិសកម្មកាត់ក្តីរឿងរ៉ាវមុនពេលកំណត់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ នេះទេ។ លោកបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់ថា៖«ជនក្បត់ជាតិ សម រង្ស៊ី ល្មមចេះច្បាប់អន្តរជាតិខ្លះហើយ។ កុំល្ងង់ ឬធ្វើជាល្ងង់ខ្លៅពេក»។

ការចេញមកពន្លះ និងប្រដៅទណ្ឌិត សម រង្ស៊ី របស់លោកបណ្ឌិត សូ ណារ៉ូ នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរចោទប្រកាន់ជាច្រើនមកលើសម្តេចតេជោ ហ៊ុន សែន។ មិនតែប៉ុណ្ណោះទេ ទណ្ឌិតរត់ចោលស្រុករូបនេះ ក៏ថែមទាំងចង់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)អនុវត្តច្បាប់មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថែមទៀតផង។
ចំពោះករណីនេះ អ្នកនំាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ក៏បានប្រតិកម្មទៅបុគ្គល សម រង្ស៊ី ផងដែរ។ លោកអះអាងថា លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍តែប៉ុណ្ណោះ។ លោក ជា ធីរិទ្ធ បានអះអាងទៀតថា ការវាយប្រហារ ក៏ដូចជា ការចោទប្រកាន់របស់បុគ្គលសម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ព្រោះប្រជាជនបានដឹងហើយនូវនយោបាយប្រជាភិថុតិដដែលៗរបស់បុគ្គលរូបនេះ។ សម្រាប់លោក ជា ធីរិទ្ធ បុគ្គលសម រង្ស៊ី គឺជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីផលប្រយោជន៍ជាតិទេ។ ផ្ទុយទៅវិញ ចេះតែធ្វើនយោបាយមួលបង្កាច់ បំភ្លៃ និងកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះដែលកំពុងមានបញ្ហា ដើម្បីបំពេញតណ្ហានយោបាយសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។ ម្លោះហើយ ទើបបុគ្គលរូបនេះ បរាជ័យ អស់អ្នកគាំទ្រដូចសព្វថ្ងៃនេះ។

លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកសង្គ្រោះអាយុជីវិតប្រជាជន នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសទាំងអស់ ហើយសម្តេចតេជោ បាននាំយកនូវសន្តិភាព និងបានធានាសន្តិភាពឲ្យកម្ពុជា។ លោកថា វីរភាព និងការលះបង់របស់សម្តេចតេជោ ចំពោះជាតិមាតុភូមិនេះ គឺប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់ណាស់៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?