អាជីព
ទង្វើមួយចំនួនរបស់ចៅហ្វាយនាយនាំឱ្យកូនចៅគ្មានកម្លាំងធ្វើការ
បុគ្គលិកគ្មានកម្លាំងធ្វើការ ធ្វើការមិនស្វាហាប់ ឬឈានដល់បាក់ទឹកចិត្ត អាចបណ្ដាលមកពីទង្វើមិនល្អខ្លះរបស់មេកោយនេះឯង។ បុគ្គលិកចរិតយ៉ាប់ជារឿងមួយ តែបើចៅហ្វាយចរិតយ៉ាប់ទៀត រឹតតែបន្ថែមភាពអន់ថយដល់ស្ថាប័ន។ ហើយទង្វើប៉ុន្មាននេះ ជាទង្វើដែលមេដឹកនាំល្អមិនគួរបង្ហាញនៅកន្លែងធ្វើការឡើយ ដែលវាអាចនាំឱ្យកូនចៅទៅជាលែងចង់ធ្វើការ។
១. និយាយផ្សេង ធ្វើផ្សឹង

ប្រាប់បុគ្គលិកឱ្យទៅឆ្វេង តែខ្លួនឯងទៅស្ដាំ បែបនេះធ្វើឱ្យកូនចៅវ៉ល់អស់ហើយ។ ស្ថាប័នមួយប្រៀបដូចទូកកណ្ដាលទន្លេដែលជិះរួមគ្នា ហើយបើចង់ទៅដល់គោលដៅ លុះណាទាំងមេទាំងកូន ចូកចែវព្រមៗគ្នា មិនមែនបានតែបង្គាប់បញ្ជារ ដល់ពេលអនុវត្តទៅជារឿងផ្សេងនោះទេ។
២. ត្បិតត្បៀតចំណាយជ្រុល

នៅពេលសម្ភារការិយាល័យ ខ្វះខាតឬខូចជាដើម ច្បាស់ណាស់ថា ត្រូវបន្ថែមឬជួសជុល។ ផ្ទុយទៅវិញ មេកោយសុំប្រាក់ចំណាយមិនបាន សម្ភារខ្វះមុខខ្វះក្រោយ ការងារមុខតែមិនមានប្រសិទ្ធភាពឡើយ។ ការចំណាយលុយកាក់តឹងតែងពេក ធ្វើឱ្យបុគ្គលិកយ៉ាប់ចិត្តខ្លាំងណាស់។
៣. ទាមទារតម្រូវការខ្ពស់ពេកពីបុគ្គលិក

កំហុសមួយរបស់មេដឹកនាំ គឺរំពឹងចង់ឱ្យបុគ្គលិកខ្លួនបំពេញស្ដង់ដារខ្ពស់ពេក រហូតដល់ពួកគេធ្វើមិនបាន ពួកគេបែរជាបាក់ទឹកចិត្តទៅវិញ។ ឯមេខ្លះខ្លួនធ្វើបាន១០ ចង់ឱ្យបុគ្គលិកបាន១០ដែរ វាមិនមែនជារឿងទៅរួចងាយនោះទេ។ មនុស្សផ្សេងគ្នា តែងតែមានគំនិតផ្សេងគ្នា សមត្ថភាពផ្សេងគ្នា ហើយភាពផ្សេងគ្នានេះហើយដែលធ្វើឱ្យក្រុមហ៊ុនដំណើរការបានល្អ។
៤. ដឹកនាំចង្អៀតចង្អល់

ជួលមនុស្សមកធ្វើការ រួចពន្លែងចោល ចង់បុគ្គលិកធ្វើកើតឬមិនកើត ក៏ហីទៅ។ បើធ្វើមិនកើតទេ ដេញចេញប៉ុណ្ណឹងឯង។ ខ្វះការណែនាំ ខ្វះការហ្វឹកហ្វឺន ខ្វះការលើកទឹកចិត្ត ជាចំណុចខ្សោយរបស់ចៅហ្វាយ ដែលនាំឱ្យកូនចៅ ពិបាកទ្រាំធ្វើការបន្តទៀត។ ពេលខ្លះប្រកាន់កំហុសជ្រុល បណ្ដាលឱ្យបុគ្គលិកខ្វះទំនុកចិត្ត ហើយប៉ះពាល់ដល់ផលិតភាពការងារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់
ចុចអាន៖ ចរិតយ៉ាប់ ៥ យ៉ាង ទោះធ្វើការកន្លែងណាក៏ស្គាល់តែភាពបរាជ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


